លោកតា​៧៦​ឆ្នាំស្វានដែក​លើ​ដី​សើម​ឆក់​​ស្លា​.​ប់​​ភ្លាម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​៧៦​ឆ្នាំស្វានដែក​លើ​ដី​សើម​ឆក់​​ស្លា​.​ប់​​ភ្លាម

4 ថ្ងៃ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ បុរស​វ័យ​ចំណាស់​អាយុ​ជាង៧០​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែឆក់​​​ចរន្តអគ្គិសនី ខណៈ​​​គាត់​បាន​យក​ម៉ូ​ទ័​រ​​ទៅ​ស្វាន​ដែក​បណ្ដាល​ឱ្យ​ឆ្លងចរន្តអគ្គិសនី​ ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១១និង​១០​នាទី​ព្រឹកថ្ងៃ​ទី១១ មិថុនា រស់នៅ​ក្នុងភូមិ​កោះក្របី​ សង្កាត់​ផ្សារ​ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ បុរស​វ័យ​ចំណាស់​អាយុ​ជាង៧០​ឆ្នាំ​ម្នាក់​បាន​បាត់បង់​ជីវិត ដោយសារ​តែឆក់​​​ចរន្តអគ្គិសនី ខណៈ​​​គាត់​បាន​យក​ម៉ូ​ទ័​រ​​ទៅ​ស្វាន​ដែក​បណ្ដាល​ឱ្យ​ឆ្លងចរន្តអគ្គិសនី​ ដែល​ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១១និង​១០​នាទី​ព្រឹកថ្ងៃ​ទី១១ មិថុនា រស់នៅ​ក្នុងភូមិ​កោះក្របី​ សង្កាត់​ផ្សារ​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ។

Picture

តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មានឈ្មោះ ទេព ហេង អាយុ៧៦ឆ្នាំ ជា​គ្រួសារ​ក្រីក្រ​រស់នៅ​ជាមួយ​ប្រពន្ធ គ្មាន​ផ្ទះ​សម្បែង ដោយ​សុំ​ដី​គេ​សង់​ខ្ទម​ស្នាក់​នៅ ។ នៅមុន​ពេល​កើតហេតុ​ បុរស​ខាងលើ​បាន​យក​ម៉ូ​ទ័​រ​ទៅ​ស្វាន​ដែកដាក់​ផ្ទាល់​នឹង​ដី ប៉ុន្តែ​ដោយសារ​ដី​មាន​សភាព​សើម គួប​ផ្សំ​ខ្សែភ្លើង​មានមុខ​ដំណរ​ផង ទើប​បណ្ដាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆក់​ស្លា.ប់​តែ​ម្ដង ។

Picture

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ​បុរស​ខាងលើ​ពិតជា​ឆក់​ខ្សែភ្លើង​ស្លា.ប់​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សព ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ដោយសារ​តែ​គាត់​សុំ​ដី​គេ​ស្នាក់​នៅ​គ្មាន​កន្លែង​ធ្វើបុណ្យ សព​ខាងលើ​បាន​យក​មក​តម្កល់​នៅ​សាលា​បុណ្យ​ភូមិ​កោះក្របី ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី ក្រោម​ការ​ជ្រោមជ្រែង​ពី​ប្រជាពលរដ្ឋ​និង​អ្នក​ជិតខាង និង​អាជ្ញាធរ​មូលដ្ឋាន ៕​

Picture
Picture
Picture
Picture
Picture