ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​យុវជន​២​ក្រុម​ចូល​ផឹកស៊ី​ក្នុង​ហាង​ផ្អើល​កោះ​ពេជ្រ ទើប​ដឹង​រឿង​ភោជនីយដ្ឋាន «​ផាំ ឃី​ន​»

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​របស់​អាជ្ញាធ​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​របស់​លោក ហា​យ សិ​ទ្ធី ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ខណ្ឌ បាន​ចុះ​ណែនាំ និង​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន «​ផាំ ឃី​ន​» ជា​បណ្តោះអាសន្ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​កោះ​ពេជ្រ ក្រោយពេលយុវជន២ក្រុម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២១ កម្លាំង​របស់​អាជ្ញាធ​ខណ្ឌចំការមន ក្រោម​ការ​ដឹកនាំ​របស់​លោក ហា​យ សិ​ទ្ធី ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ខណ្ឌ បាន​ចុះ​ណែនាំ និង​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន «​ផាំ ឃី​ន​» ជា​បណ្តោះអាសន្ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ក្រោយ​ពី​កើត​មាន​ករណី​ជម្លោះ​រវាង​យុវជន​ក្រុម​ក្មេង​ស្ទាវ​២​ក្រុម​វាយតប់​គ្នា​មក កាលពី​យប់​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ ២០២១ កន្លង​មកនេះ ហើយ​ក៏​មាន​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​ឃើញ​ថា មិន​មានច្បាប់​អនុញ្ញាតិ និង​រក្សា​គម្លាត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​នោះ​ទេ​។

តាម​ប្រភព​ពី​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​បានការ​អនុញ្ញាត​ពី​លោក ថេ​ង សុ​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការ​មន ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ហា​យ សិ​ទ្ធី ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ខណ្ឌ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភោជនីយដ្ឋាន «​ផាំ ឃី​ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ទីក្រុង​កោះ​ពេជ្រ ក្នុងភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​មានការ​ចូលរួម​ពី​លោក​អនុប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ខណ្ឌ​, ប្រធាន​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់​, ប៉ុស្ដិ៍​នគរបាល​សង្កាត់​ទន្លេបាសាក់ និង​ម្ចាស់​ភោជនីយដ្ឋាន​ផង​ដែរ​។

ក្រុមការងារ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ភោជនីយ​ន៍​ដ្ឋា​ន​យីហោ «​ផាំ ឃី​ន​» ដែល​មាន​ទីតាំង​ក្នុង​កោះ​ពេជ្រ​ខាងលើ​នេះ ពុំ​បាន​ចូលរួម​រក្សា​គម្លាត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឡើយ ហើយ​ក៏​ពុំ​មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​បានឃើញ​ដូចនេះ ក្រុមការងារ​ក៏​បាន​សម្រេច​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន រង់ចាំ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី និង​ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​អាច​បើក​ដំណើរ​ឡើង​វិញ​បាន​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ភោជន៍​ដ្ឋា​ន​យីហោ «​ផាំ ឃី​ន​» ដែល​មា​នទី​តាំងនៅ​ក្នុង​កោះ​ពេជ្រ​នេះ​ដែរ កាលពី​យប់​ថ្ងៃ​ទី 0៩ ខែមិថុនា ឆ្នាំ​២០២១ កន្លង​មកនេះ មាន​យុវជន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​២​ក្រុម បាន​នាំ​គ្នា​ចូល​មក​ផឹកស៊ី ហើយ​គ្រាន់តែ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​កើតជា​ជម្លោះ​ហិ​.​ង្សា​វាយតប់​គ្នា​ផ្អើល​ទាំង​យប់​ផង​ដែរ​។ លុះដល់​ព្រឹក​ឡើង ទើប​កម្លាំង​អាជ្ញាធរ​ខណ្ឌចំការមន ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​តែ​ម្តង និង​រង់ចាំ​មាន​ប័ណ្ណ​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រឹមត្រូវ ទើប​បើក​ដំណើរការ​ឡើង​វិញ​បាន​។

គួរ​បញ្ជាក់​ទៀត​ថា ៖ យុវជន​២​ក្រុម​នាំ​គ្នា​ចូល​ហាង​ផឹកស៊ី​បាន​មួយសន្ទុះ ផ្អើល​កោះ​ពេជ្រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ