ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដឆ្លងកើនឡើងជាង៣៧​ពាន់នាក់ ក្រោយរកឃើញឆ្លងថ្មី​៦៥៥​នាក់ និងករណីស្លា.ប់ថ្មី១១នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិច អំពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់ ដែលនាំឱ្យកម្ពុជាមានចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៧, ៣២១នាក់ ។

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិច អំពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦៥៥នាក់ ដែលនាំឱ្យកម្ពុជាមានចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៧, ៣២១នាក់ និងមានករណីអ្នកជំងឺស្លា.ប់ ដោយកូវីដ-១៩ កើតមានជារៀងរាល់ថ្ងៃ និងមានចំនួនច្រើនគួរឱ្យកត់សម្គាល់ ។

ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃនេះថា ស្ថានភាពកូវីដ-១៩ ត្រឹមថ្ងៃទី ១០​ ខែមិថុនា មានករណីឆ្លងថ្មី​សរុប ៦៥៥ នាក់ (ក្នុងនោះករណីនាំចូលកម្ពុជាចំនួន ៤៩នាក់) ករណីស្លាប់.ថ្មី ១១នាក់ និងករណីជាសះស្បើយក៏មានចំនួនច្រើនផងដែរ គឺដល់ទៅ ៨១០នាក់ ។

បើទោះបីជាតួលេខនៃការព្យាបាលជាសះស្បើយហាក់នាំមុខ តួលេខនៃការឆ្លងក្តី តែការឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ស្រកថយនោះទេ ពិសេសតាមបណ្តាខេត្តមួយចំនួនការឆ្លងបានរាលដាលខ្លាំងរហូតបានតំបន់ខ្លះនៃខេត្តសៀមរាប ត្រូវដាក់ជាតំបន់ក្រហម តំបន់លឿងទុំ ជាដើម ។

យ៉ាងណាមិញ ចាប់តាំងពីកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ មកដលពេលនេះ គឺមានចំនួនអ្នកឆ្លងសរុបបានហក់ឡើងដល់ ៣៧, ៣២១នាក់ និងអ្នកជំងឺទទួលមរណភាពសរុប ៣១១នាក់ ខណៈតួលេខនៃអ្នកជំងឺជាសះស្បើយមានចំនួនសរុបដល់ ៣០, ៦១៧នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ