ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​មួយ​ថ្ងៃ ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ​និង​ដក​ម៉ូ​តូ​បាន​មក​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​មួយ​គ្រឿង បាន​សម្រេច​ពី​ខណ្ឌ​ច្បារ​អំពៅ រួច​ក៏​គេចខ្លួន​មក​ស​ង្ងំ​លាក់ខ្លួន​នៅ​ខណ្ឌចំការមន រួច​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ធ្វើការ​សហការ​ជាមួយ និង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​មក​វិញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​មួយ​គ្រឿង បាន​សម្រេច​ពី​ខណ្ឌ​ច្បារ​អំពៅ រួច​ក៏​គេចខ្លួន​មក​ស​ង្ងំ​លាក់ខ្លួន​នៅ​ខណ្ឌចំការមន រួច​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ធ្វើការ​សហការ​ជាមួយ និង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​បាន​មក​វិញ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្ទះ​ជួល ផ្លូវ​សុធារស ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ វង្ស សុភា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ ។ ទី​២​ឈ្មោះ ប៉េ​ត ណេ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បន្ត​ថា មុន និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ គឺ​កាលពី​វេលា​ម៉ោង​១២​កណ្ដាលអធ្រាត្រ ថ្ងៃ​ទី​៩ ខែមិថុនា​ឆ្នាំ​២០២១ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក KEEWAY TX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​1-7943 ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ លាប វិ​រៈ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​១១៧ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ចាក់សោ​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ ពេល​ដែល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ធ្វើការ​វិញ ។ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ក៏​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល ។ លុះដល់​វេលា​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​កើតហេតុ ពេល​ដែល​ជន​រង​គ្រោះ​ចេញពី​ក្នុងផ្ទះ​ទើប​ដឹង​ថា បាត់​ម៉ូតូ​របស់​ខ្លួន ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​ពី​ជន​រង​គ្រោះ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព និង​បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ និង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពី​នាក់​ខាងលើ​តែ​ម្តង ។ និង​ដកហូត​បាន​វត្ថុ​តាំង​ដូច​ជា ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​របស់​ជន​រង​គ្រោះ ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ រួម​ទាំង​វត្ថុ​តាំង​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពី​នាក់​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ប្រគល់​បន្ត​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ នាំ​ខ្លួន​យក​ទៅ​សាកសួរ​បន្ត និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ