អតីតព្រះរាជអាជ្ញា២រូបប្រឈមមុខការចោទប្រកាន់រឿងស៊ីសំណូកជាង៣២ម៉ឺនដុល្លារនៅភូកេត
ប្រទេសថៃ ៖ អតីតព្រះអាជ្ញាសាធារណៈ ២ រូបដែលមានមូលដ្ឋាននៅភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពី
ប្រទេសថៃ ៖ អតីតព្រះអាជ្ញាសាធារណៈ ២ រូបដែលមានមូលដ្ឋាននៅភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពី
ប្រទេសថៃ ៖ អតីតព្រះអាជ្ញាសាធារណៈ ២ រូបដែលមានមូលដ្ឋាននៅភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុនឯកជនមួយដែលរងការចោទប្រកាន់ថាបានរំលោភយកដីឧទ្យានជាតិ ។ នេះបើយោងតាមការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) ។
ការិយាល័យអគ្គព្រះរាជអាជ្ញា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា អគ្គព្រះរាជអាជ្ញា បានសម្រេចចិត្តចោទប្រកាន់ព្រះរាជអាជ្ញា ២ រូប គឺលោក Thamma Sornchai និង Wanchat Choonhathanom ។
លោក Thamma ត្រូវបានចោទប្រកាន់ពីបទទាមទារសំណូកពីក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយជនជាតិបរទេសម្នាក់ ដែលក្រុមហ៊ុននោះត្រូវរកការចោទប្រកាន់ពីបទរំលោភយកដីនៅក្នុងឧទ្យានជាតិ Sirinart ក្នុងស្រុក Thalang នៅភូកេត ។ ករណីនេះបានបញ្ជួនដល់ដៃព្រះរាជអាជ្ញានៅឆ្នាំ ២០១៩ ។
យ៉ាងណាមិញ ក្រុមរដ្ឋអាជ្ញា ត្រូវបានចោទប្រកាន់ថា ពួកគេបានសូកសំណូកពីក្រុមហ៊ុនឯកជន ដែលមានតម្លៃទឹកប្រាក់ ១០ លានបាត (ប្រមាណជា 321,595 ដុល្លារអាមេរិក) ដោយក្នុងនោះលោក Wanchat ដើរតួជាអ្នកសមគំនិតរបស់លោក Thamma ។
យោងតាម OAG បានឱ្យដឹងថា អគ្គព្រះរាជអាជ្ញា បានចាត់តាំងការិយាល័យព្រះរាជអាជ្ញាខេត្តឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកទាំងពីរ។ ការសូកប៉ាន់ត្រូវបានធ្វើឡើង ក្រោយពីព្រះរាជអាជ្ញាទាំងពីរបានសន្យាដល់ក្រុមហ៊ុនថា ករណីនេះនឹងត្រូវបានទម្លាក់ ហើយអភិបាលខេត្តនឹងមិនស្វែងរកការសេចក្តីសំរេចផ្ទុយពីនេះ ឬប្រឆាំងនឹងការសម្រេចចិត្តទម្លាក់ចោលបទចោទប្រកាន់នេះទេ ។
យ៉ាងណាមិញ បណ្តឹងមួយត្រូវបានធ្វើឡើងប្រឆាំងនឹងព្រះរាជអាជ្ញាទាំង ២ ដោយជំរុញឱ្យ OAG បញ្ជាឱ្យស៊ើបអង្កេត ដែលសម្រេចថាការចោទប្រកាន់មានមូលដ្ឋានជាក់លាក់។ ការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានបង្កើតឡើង ក្នុងពេលជាមួយគ្នានោះគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ (NACC) បានបើកការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតលើបញ្ហានេះ។
យោងតាម OAG ក៏បានឱ្យដឹងបន្តទៀតថា ការស៊ើបអង្កេតបានបញ្ជាក់ថា ការចោទប្រកាន់រឿងទាមទារសំណូកពិតជាបានកើតឡើងពិតប្រាកដមែន ហើយបានបញ្ជាឱ្យបណ្តេញចេញព្រះរាជអាជ្ញាម្នាក់ពីតួនាទី ខណៈព្រះរាជអាជ្ញាម្នាក់ទៀតត្រូវផ្ទេរចេញពី ភូកេត។ គេយល់ថាលោក Thamma បានបាត់បង់ការងារហើយលោក Wanchat ប្រឈមនឹងការផ្ទេរចេញទៅកាន់តំបន់ផ្សេង ។
ក្រោយមកការស៊ើបអង្កេតរបស់ NACC ក៏បានរកឃើញមូលហេតុនៃការចោទប្រកាន់នេះនិងបានផ្តល់អនុសាសន៍ឱ្យ OAG ចោទប្រកាន់អ្នកទាំងពីរតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ