ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរបាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះពលរដ្ឋ​ឆ្លង​​កូ​វី​ដក្នុង​ឃុំ​ចំនួន៥​ រួម ​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ឃុំ​ចំនួន​៥​ឃុំ រួម…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ឃុំ​ចំនួន​៥​ឃុំ រួម និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ហើយ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​សុខភាព ។

អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្រី​សន្ធរ លោក ស៊ី​ម គង់ បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ស្រុក​ស្រី​សន្ធរ បាន​ចុះ​ធ្វើការ​គ្រប់គ្រង និង​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​នូវផ្ទះ​ប្រជាពលរដ្ឋ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ និង​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ស្រុក ឃុំ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ស្ថិត​នៅ​ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ឃុំ​ព្រែក​រំដេង ឃុំ​ព្រែក​ពោធិ៍ ឃុំ​ប្រាំ​យ៉ា​ម និង​ឃុំ​ស្វាយ​ពោធិ៍ និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ឃុំ​ព្រែក​រំដេង រហូត​ដល់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​។

លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ដដែល​នេះ​លោក​បាន​អនុញ្ញាត​ឱ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រី​សន្ធរ បន្ត​ស្រាវជ្រាវ រកមុខ​សញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វី​ដ ក្នុង​នោះ រក​ឃើញ​ប្រជាពលរដ្ឋ​មាន​ទាក់ទង និង​អ្នក​វិជ្ជមាន​កូ​វី​ដ​19 ឈ្មោះ ប៊ូ ទ្បុ​ង​ហ៊ួ​រ ចំនួន​៦៨​នាក់ និង​រក​ឃើញ​១៤​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​ប្រជាពលរដ្ឋ​ភូមិ​ទូ​រ៉ី ០៤​នាក់ រក​ឃើញ​១​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​អាជ្ញាធរ​ស្រុក​បាន​រក​ឃើញ​មនុស្ស ១៥​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

បច្ចុប្បន្ន ទាំង​១៥​នាក់ ខាង​អាជ្ញាធរ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ខេត្តកំពង់ចាម ចំណែក​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ដោយ​អាជ្ញាធរ​បិទ​ខ្ទប់​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ