មនុស្ស​ល្អ​មិន​ដែល​វាយតម្លៃ​អ្នក​ដទៃ​តែ​សម្បក​ក្រៅ​ទេ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ល្អ​មិន​ដែល​វាយតម្លៃ​អ្នក​ដទៃ​តែ​សម្បក​ក្រៅ​ទេ

2 ថ្ងៃ មុន

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ត្រាស់​ថា មនុស្ស​ដែល​មាន​កុសលធម៌​ស​ទុក​ក្នុង​បេះដូង​រមែង​មិន​ធ្វើ​រឿង​ល្អ​តែ​នៅ​ក្នុង​ទី​ចំពោះ​មុខ​អ្នក​ដទៃ​ដើម្បី​តែ​ចង់​អួត​នោះ​ទេ ពួក​គេ​តែង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​គ្រប់​វេលា​ដោយ​មិន​រំពឹង​ចង់បាន​ប្រយោជន៍​អ្វី​ឡើយ ហើយ​ក៏​មិន​ដែល​វាយតម្លៃ​អ្នក​ដទៃ​តែ​សម្បក​ក្រៅ​នោះ​ទេ ពីព្រោះ​ពួក​គេ​ដឹង​ថា​គ្មាន​នរណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​៥​យ៉ាង​ដែល​បញ្ចា​ក់ថា​អ្នកជា​មនុស្ស​ដែល​ប្រព្រឹត្ត​កុសលធម៌​ជា​និច្ច​៖ ១- មនុស្ស​ដែល​ប្រព្រឹត្ត​កុសលធម៌​មិន​ព្យាយាម​យកឈ្នះ ឬ​ក្រអឺត​ក្រ​ទោម​លើ​អ្នក​ដទៃ​ឡើយ…

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ត្រាស់​ថា មនុស្ស​ដែល​មាន​កុសលធម៌​ស​ទុក​ក្នុង​បេះដូង​រមែង​មិន​ធ្វើ​រឿង​ល្អ​តែ​នៅ​ក្នុង​ទី​ចំពោះ​មុខ​អ្នក​ដទៃ​ដើម្បី​តែ​ចង់​អួត​នោះ​ទេ ពួក​គេ​តែង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​គ្រប់​វេលា​ដោយ​មិន​រំពឹង​ចង់បាន​ប្រយោជន៍​អ្វី​ឡើយ ហើយ​ក៏​មិន​ដែល​វាយតម្លៃ​អ្នក​ដទៃ​តែ​សម្បក​ក្រៅ​នោះ​ទេ ពីព្រោះ​ពួក​គេ​ដឹង​ថា​គ្មាន​នរណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ។ ខាងក្រោម​នេះ​គឺជា​លក្ខណៈ​៥​យ៉ាង​ដែល​បញ្ចា​ក់ថា​អ្នកជា​មនុស្ស​ដែល​ប្រព្រឹត្ត​កុសលធម៌​ជា​និច្ច​៖

១- មនុស្ស​ដែល​ប្រព្រឹត្ត​កុសលធម៌​មិន​ព្យាយាម​យកឈ្នះ ឬ​ក្រអឺត​ក្រ​ទោម​លើ​អ្នក​ដទៃ​ឡើយ ដោយ​ពួក​គេ​ជា​មនុស្ស​ដែល​ចេះ​ដាក់ខ្លួន និង​ងាយស្រួល​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ ។

២- មនុស្ស​ល្អ​តែងតែ​អរគុណ និង​ដឹងគុណ​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើអំពើ​សុចរិត​ចំពោះ​គេ បើ​ទោះបីជា​សេចក្តី​ល្អ​នោះ​មាន​ប្រមាណ​តូចតាច​ក៏​ដោយ ។

៣- មនុស្ស​ប្រព្រឹត្ត​កុសលធម៌​មិនមែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​វាយតម្លៃ​អ្នក​ដទៃ​តែ​សម្បក​ក្រៅ​នោះ​ទេ ពីព្រោះ​ពួក​គេ​ដឹង​ថា​គ្មាន​នរណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ ។

៤- បុគ្គល​ទៀងត្រង់​គឺជា​មនុស្ស​ដែល​ហ៊ាន​ទទួលខុសត្រូវ​លើ​កំហុស​របស់​គេ ដោយ​មិន​ចូល​ចិត្ត​បន្ទោស ឬ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ឡើយ

៥- មនុស្ស​ល្អ​ទៀងត្រង់​មិនមែន​ជា​មនុស្ស​ដែល​លក់​គំនិត ក្បត់ឧត្តមគតិ​នោះ​ឡើយ តែ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស្មោះត្រង់ យកការណ៍​ត្រឹម​ត្រូវជា​ធំ ។

មនុស្ស​ប្រព្រឹត្ត​កុសលធម៌​ទៀងត្រង់​ត្រឹមត្រូវ​ពិតប្រាកដ​រមែង​មើលឃើញ​ពី​ប្រយោជន៍​ខ្លួន​និង​ប្រយោជន៍​អ្នក​ដទៃ ហើយ​គេ​តែង​ជួយ​ធ្វើ​ការងារ​ទាំងឡាយ​ដែល​ចម្រើន​ដល់​សង្គម​ជាតិ ពួក​គេ​មិនមែន​ធ្វើអំពើ​ល្អ​លើ​នរណា​ម្នាក់ ហើយ​រំពឹង​ចង់បាន​ផល​តបស្នង​មក​វិញ​នោះ​ឡើយ ៕ សាន សារិន