ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រត់​ចូល​ក្នុង​មន្ទីរពេទ្យ​ផ្អើល​នាំ​គ្នា​យក​ខ្សែ​ទៅ​ចងដៃ​ជើង ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល

2 ឆ្នាំ មុន
  • ភ្នំពេញ

៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿង​.​ញៀន​លើស​កម្រិត បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី រួច​រត់​សំដៅ​ចូល​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ បង្ក​ការ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿង​.​ញៀន​លើស​កម្រិត បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី រួច​រត់​សំដៅ​ចូល​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ បង្ក​ការ​អុកឡុក​ក្នុង​មន្ទីរពេទ្យ រួច​ហើយ​វា​ទៅ​លើ​សមត្ថកិច្ច​ម្នាក់ បណ្តាល​អោយរ​ងរ​បួស​ផ្អើល​ពេញ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ កែង​នឹង​ផ្លូវ​៥៣ នៅ​ចំណុច​មន្ទីរពេទ្យ​សង់​ត្រា​ល់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​ដោះ​អាវ ស្លៀក​តែ​ខោខ្លី ហើយ​ក៏​មិនដឹង​ថា​តើ​គាត់​មាននៅ​ផ្ទះ​ជិត​នឹង ឬ​មួយ​ក៏​មកពីណា​នោះ​ទេ? ដោយ​បាន​រត់​ដេញ​វាយ​គេ និង​យក​ដុំ​ថ្ម​ទៅ​គប់​ផ្អើល​ពេញ​ផ្លូវ​៦៣ កែង​ផ្លូវ​១៥៤ រួច​ហើយ​ក៏​រត់​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​សង់​ត្រា​ល់​តែ​ម្តង បង្ក​ការ​អុកឡុក​គេឯង​នៅ​ក្នុង​នោះ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ បាន​នាំ​គ្នា​ឃាត់ និង​ធ្វើការ​យក​ខ្សែ​ទៅ​ចងដៃ​ចងជើង ដើម្បី​កុំឱ្យ​បុរស​រូប​នោះ​រត់ និង​អុកឡុក​គេឯង​ទៀត​។

ចំណែក​បុរស​បង្ក​ការ​អុកឡុក​ខាងលើ ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​មនុស្ស​បែក​ថ្នាំ​នោះ បាន​និយាយ​ថា រូបគេ​មិនមែន​ចង់​រករឿង​គេឯង​នោះ​ទេ គឺ​រូបគេ​រត់​ចូល​ទៅ ដើម្បី​រក​មើល​បងប្អូន​គាត់​នៅ​ក្នុង​មន្ទីរពេទ្យ លុះ​បាន​មួយសន្ទុះ​ក្រោយមក និយាយ​គ្នា​មិនដឹង​រឿងរ៉ាវ​អី​នោះ​ទេ ។

ប៉ុន្តែ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​ឃាត់ខ្លួន បែរជា​បុរស​ខាងលើ វាយ​ទៅ​លើ​សមត្ថកិច្ច​ថែម​ទៀត សំណាងល្អ​ហើយ​ដែល​មិន​មាន​រង​របួស​អី​ធ្ងន់ធ្ងរ គ្រាន់តែ​ហើម​មុខ​មួយ​ជំ​ហៀ​ង​តែ​ប៉ុណ្ណោះ ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នោះ ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​៣ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ