ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយ​រៀង​៖ ការ​ឆ្លង​ជំងឺ​កូ​វី​ដ១៩ ទៅ​សហគមន៍​នៅ​មិន​ទាន់​ថមថយ ​ដោយ​ខ្វះ​ការ​ចូលរួម​ពី​កម្មករនិយោជិតមួយចំនួន

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង នៅ​រសៀល ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ…

ខេត្តស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទី​សុខាភិបាល​ខេត្តស្វាយរៀង នៅ​រសៀល ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ៖ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តស្វាយរៀង នា​បច្ចុប្បន្ន​នេះ​មិន​ទាន់​ថមថយ​នៅឡើយ​នោះ​ទេ ខណៈ​ដែល​ក្រុមការងារ​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ និង​នៅ​តាម​រោងចក្រ ។

លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​ទៀត​ថា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ បំបាត់​ឱ្យ​អស់​ចេញពី​ខេត្តស្វាយរៀង ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ៖ ជំងឺ​កូ​វី​ដ​-១៩ នៅ​សហគមន៍ និង​រោងចក្រ​សហគ្រាស​មិន​ទាន់​បាន​ថមថយ​នោះ​ទេ មូលហេតុ​៖ ទី​១.​ក្រុម​កម្មករ​កម្មការិនី​រោងចក្រមួយចំនួន​មិន​ព្រមយក​សំណាក​នៅ​តាម​រោងចក្រ និង​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​រោងចក្រ ពួក​គាត់​ទៅ​ផ្ទះ​ចម្លងជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ។ ទី​២.​មិន​រក្សា​គម្លាត​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​រោងចក្រ​ សហគ្រាស ដោយ​មានការ​ប្រមូលផ្ដុំ​គ្នា​ជិះ​រថយន្ត​រួម​គ្នា​ច្រើន ។ ទី​៣.​ពលករ​មួយ​ចំនួន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​យក​ជំងឺ​កូ​វី​ដ​-១៩ មក​ជាមួយ និង​ទី​៤.​ការ​មិន​គោរព​តាម​វិធានការ​សុខាភិបាល និង​វិធានការ​៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​ល ។

លោក​វេជ្ជបណ្ឌិត ផ្តល់​របាយការណ៍​ថា នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​សហគមន៍ ២០ កុម្ភ​: ខេត្តស្វាយរៀង​មាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន ១,១៧៤​នាក់ ស្រី​ចំនួន​៦៧៦​នាក់ ស្លាប់​ចំនួន​០៧​នាក់ ស្រី​០២​នាក់ ព្យាបាល​ជា​សះស្បើយ​ចំនួន​៧៣៦​នាក់ ស្រី ៤១០​នាក់ និង​កំពុងធ្វើការ​ព្យាបាល​ចំនួន​៤៣០​នាក់ ស្រី​២៦៤​នាក់ ។

រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី ចំនួន​២៨​នាក់ ស្រី​១៤​នាក់ ករណី​ជា​សះស្បើយ​ថ្មី​៧៤​នាក់ ស្រី​៥៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ