ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងនាងមកពីណា អង្គុយម្នាក់ឯង​មិននិយាយស្តីពីព្រឹករហូតដល់យប់ ផ្អើ.លក្រោមស្ពានអាកាស​ក្បាល​​ថ្នល់​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទះឃើញ​ស្ត្រី​ម្នាក់​សង្ស័យត្រូវ​ថ្នាំ​សណ្តំ​ បាន​ដើរមក​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​អង្គុយ​មិន​និយាយ​ស្តី​អ្វី​ទាំង

រាជធានីភ្នំពេញ ៖ ប្រទះឃើញ​ស្ត្រី​ម្នាក់​សង្ស័យត្រូវ​ថ្នាំ​សណ្តំ​ បាន​ដើរមក​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​អង្គុយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់​តាំងពី​ម៉ោង​៨​ព្រឹក រហូត​ដល់​វេលា​ម៉ោង​៨​យប់ ទើប​​បង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​រាយការណ៍ជូនសមត្ថកិច្ច និង​​រថយន្ដ​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល ។

ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ជិត​​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ស្ត្រី​​ម្នាក់​ដែល​សង្ស័យ​ថា​ត្រូវ​ថ្នាំ​សណ្តំ​ខាងលើ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ជាង​៣០​ឆ្នាំ ស្លៀក​ខោអាវ​ឈុត​ពណ៌​ផ្កាឈូក ហើយក៍​មិនដឹង​ថា ជនជាតិ​អ្វី​នោះ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​​នោះ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ពួក​គាត់​បានឃើញ​ស្ត្រី​រូប​នោះបាន​ដើរមកអង្គុយ​​ចំណុច​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ​ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ទោះបី​មាន​អ្នក​សួរនាំ​ក៍នាង​មិន​និយាយ​អ្វី​ទាំងអស់ រហូត​មក​ដល់​ម៉ោង​៨​យប់ ស្ត្រី​រូប​នោះ​ក៍បាន​ដើរ​ចេញពី​ក្បាលស្ពាន​អាកាស​ក្បាលថ្នល់ សំដៅ​ទៅ​ផ្លូវជាតិ​លេខ​២ បាន​២០​ម៉ែត្រ ក៍​អង្គុយ​ក្បែរ​ចិញ្ចើម​ផ្លូវ ​ដោយមានអាការៈរាង​ទន់ដៃទន់ជើង ទើប​ពួក​គាត់​​នាំគ្នា​​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក៍​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​សួ​នាំ ​តែ​ស្ត្រី​រូប​នោះនៅ​តែ​មិន​និយាយ​ស្តី​អ្វី​​ទាំងអស់ ទោះបីជា​មាន​ប្រជាពលរដ្ឋ​ជួយ​យកអាសា ដោយ​អោយ​ផឹកទឹក​ក្រូចឆ្មារ ក៍​ដូច​ជា ទឹកឃ្មុំ ដើម្បី​បំបាត់​ជាតិ​ថ្នាំ​សណ្តំ​យ៉ាង​ណា​ក៏ដោយ ក៏នៅ​តែ​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ។

ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក អាជ្ញាធរ​ក៍បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយមក​ដឹក​ស្ត្រី​រូប​នោះ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ អោយ​​គ្រូពេ​ទ្យ​ពិនិត្យ​​ ​ដើម្បី​ឱ្យ​ដឹង​ថា​ តើ​ស្ត្រី​រូប​នោះ​មាន​អាកា​រៈ​ត្រូវ​ថ្នាំសណ្តំ​ ឬក៏មាន​ជម្ងឺផ្លូវចិត្ត ទើ​បបានជា​​នាង​​មាន​​អាការៈបែប​នេះ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ