ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប រកឃើញអ្នក​ឆ្លង​កូ​វី​ដ​-១៩ ថ្មី ៤៥​នាក់ និង​ជា​សះស្បើយ ៣​នាក់ នៅ​ថ្ងៃ​ទី​១០​មិថុនា

2 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៤៥​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៤៥​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០៣​នាក់ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ។

អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៣០​នាក់ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ នៅ​ក្នុងស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ដែល​មាន​ប្រភព​ចេញ​មក​ពី​ភោជនីយដ្ឋាន​ពិភព​ធម្មជាតិ ។ ចំពោះ ១០​នាក់ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ ដោយឡែក អ្នក​វិជ្ជមាន ៥​នាក់​ទៀត គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ ។

អ្នកជា​សះស្បើយ​ទាំង ០៣​នាក់ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

មក​ទល់​ពេល​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៣៤៤​នាក់ និង​បាន​ព្យាបាល​ជា​សះ​-​ស្បើយ​សរុប​ចំនួន​១០៦​នាក់ អ្នក​ស្លាប់​ចំនួន ២​នាក់ និង ២៣៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ