មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់​ម្នាក់ ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់​ម្នាក់ ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ស្លា​.​ប់​នៅ​ហ្នឹង​កន្លែង

2 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់ ដែល​មាន​តួនាទី ជា​ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ បាន​ជិះ​ម៉ូតូ បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។ ឧបទ្ទវហេតុ​នោះ​បាន​កើតឡើង…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់ ដែល​មាន​តួនាទី ជា​ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ បាន​ជិះ​ម៉ូតូ បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ឧបទ្ទវហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៧​និង​០៩​នាទី​យប់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ គីឡូម៉ែត្រ​លេខ ២៩-៣០ ស្ថិត​ក្នុងភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1U-9940 បើកបរ​ដោយ​ឈ្មោះ ជួប ចាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​មន្ត្រី​សាលាស្រុក​ឱ​រ៉ា​ល់ (​ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​) ស្នាក់​នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បើកបរ​ម៉ូតូ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជ្រុល​ទៅ​បុក​ពីក្រោយ គោ​យន្ត​កន្ត្រៃ​០១​គ្រឿង​ម៉ាក​KUBOTA ដឹកអុស​ក្រាក់ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ (​រត់គេច​ខ្លួន​) ខណៈ​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្ដាល​អោយ អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់ នៅ​ហ្នឹង​កន្លែង​កើតហេតុ និង​ម៉ូតូ​ជាប់​កន្ទុយគោ​យន្ត​ដឹកអុស​ក្រាក់ ខូចខាត​មួយ​កំណាត់​មុខ​ធ្ងន់ ។

មន្ត្រី​ដដែល បន្ត​ថា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​វាស់វែង​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ទៅ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ទាំង​០២ ត្រូវ​បាន​ចាប់​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕