ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​ចែកចាយ​វ៉ាក់សាំង​៥០០​លាន​ដូ​ស​ដល់​ពិភពលោក

2 ឆ្នាំ មុន

រដ្ឋបាល​ប្រធានាធិបតីអា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន គ្រោង​ធ្វើ​អំណោយវ៉ាក់សាំង ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ផលិត​ដោយ ក្រុមហ៊ុន PFIZER ដល់​ប្រទេស​ប្រមាណ​ជា​១០០​នា​២​ឆ្នាំ​ខាង​មុខ​នេះ

សហរដ្ឋអាមេរិក ៖ រដ្ឋបាល​ប្រធានាធិបតីអា​មេ​រិ​ក លោក​ចូ បៃ​ដិ​ន គ្រោង​ធ្វើ​អំណោយវ៉ាក់សាំង ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ផលិត​ដោយ ក្រុមហ៊ុន PFIZER ដល់​ប្រទេស​ប្រមាណ​ជា​១០០​នា​២​ឆ្នាំ​ខាង​មុខ​នេះ ។

មនុស្ស​៣​នាក់​ដែល​ទាក់ទិន​នឹង​គម្រោង​នេះ​និយាយ​កាលពី​ថ្ងៃ​ទី​៩ មិថុនា​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន ​គ្រោង​ចែកចាយ​វ៉ាក់សាំង​២០០​លាន​ដូ​សនា​ឆ្នាំ​នេះ បន្ទាប់​មក​៣០០​លាន​ដូ​ស​ក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ​២០២២ ។ វ៉ាក់សាំង​ទាំងនោះ​នឹង​ផ្ដល់​ដល់បណ្ដា​ប្រទេស​ក្រីក្រ និង​សហ​ភាព​អាហ្វ្រិក ។ វ៉ា​ក់សាំង​ទាំងនោះ ​នឹង​ចែកចាយ​តាម​រយៈ​កម្មវិធី​ COVAX គ្រប់គ្រង​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ។

លោក​ចូ​បៃ​ដិ​ន ​គ្រោង​ប្រកាស​ជាផ្លូវការ​នូវ​គម្រោង​នេះ​នា​ថ្ងៃ​ទី​១០ មិថុនា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល G7 នៅ​អង់គ្លេស ។ នៅ​មិន​ទាន់​មាន​អត្ថាធិបាយ​ណាមួយ​របស់​សេត​វិមាន​និង​របស់​ក្រុមហ៊ុន PFIZER ពី​រឿង​នោះ​នៅ​ឡើយ ។

ចំណែក​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ក្នុង​កិច្ចប្រជុំ​លំ​ពូ​ល​ពួក​គេ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៥ មិថុនា ព្រមព្រៀង​គ្នា​លើ​គោលការណ៍​ដែល​នាំ​ទៅដល់​ការ​កាត់​បន្ថយ​ការ​រិ​ត​ត្បិត​នាំ​ចេញ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​គម្រោង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ដែល​រ៉​យ​ទ័​រ​ទទួល​បាន ។

គម្រោង​សេចក្ដីថ្លែងការណ៍​រួម​នោះ​មិន​បាន​និយាយ​ពី​ការ​លុប​ចោល​អាជ្ញាប័ណ្ណ ស្ដី​ពី​វ៉ាក់សាំង​ជា​គំនិត​មួយ ការពារ​ដោយ​​រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន តែ​គូសបញ្ជាក់​ថា ការ​បែងចែក​ដោយ​ស្ម័គ្រចិត្ត​នូវ​បច្ចេកវិទ្យា គឺ​សំខាន់​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង និង​សម្រួល​ដល់​ការ​ចែកចាយ​វ៉ាក់សាំង​លើ​ពិភពលោក​ទាំងមូល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ