ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ ​រឹបអូស​គ្រឿងញៀន​ជិត ៤​គីឡូក្រាម នៅ​ភ្នំពេញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន ៣​ករណី ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ៤ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។

ករណី​ទី​១ ៖ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​(​ក​៦) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គ​ន្ធី ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវលំ ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ទី​១ ឈ្មោះ សេង ស៊ីនួន ហៅ ម៉ា​លី​ស ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ ខ្មែរ និង​ទី​២ ឈ្មោះ អ៊ុ​ក ធី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្នែ​រ ។ វត្ថុ​តាង​ចាប់​យក​បាន មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ ១,៥៨៧.៨៤​ក្រាម ។

ករណី​ទី​២ ៖ កាលពី​វេលា​ម៉ោង ០១:០៥​នាទី រំលង​អាធា​ត្រ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​(​ក​១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អាំ សុ​ជាតិ និង​លោក​វរៈសេនីយ៍ យា ប៊ុ​ន​ណារ​ត្ន័​ន៍ នាយករង​មន្ទីរ ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ បាន​បើក​ការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់ សម្បត្តិ​លាភ បន្ទប់​លេខ​២៤ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ សៅ ចិ​ត្រា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ខ្មែរ ធ្វើតេស្ត​កូ​វី​ដ​១៩​រួច​(​អវិជ្ជមាន​) ។ ចំពោះ​វត្ថុ​តាង​ចាប់​យក​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE) ១​កញ្ចប់​ធំ ស្មើ​ទម្ងន់ ៩៩៣.៤៩​ក្រាម ។

ករណី​ទី​៣ ៖ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​(​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរៈសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ​(​ក​៥) ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ បាន​បើក​ការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ខណ្ឌ​ទួល​គោ​រក រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ជា ថៃ​តាំ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ ។ ហើយ​វត្ថុ​តាង​ចាប់​យក​បាន មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ១​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច ស្មើ​ទម្ងន់ ១,២៩៤.៣៩​ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

Picture
Picture
Picture
Picture
Picture