វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ជា​ច្រើនត្រូវ​បាន​រំពឹង​ថា​នឹង​ងើ​ប​ឡើង​វិញក្នុង​ឆ្នាំ​២០២១​នេះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ជា​ច្រើនត្រូវ​បាន​រំពឹង​ថា​នឹង​ងើ​ប​ឡើង​វិញក្នុង​ឆ្នាំ​២០២១​នេះ

2 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កូ​វី​ដ​១៩ នៅ​តែ​ជា​បញ្ហា​និង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច អាជីវកម្ម​ក្ដី តែ​វិស័យ​មួយ​ចំនួន​ដែល​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។​នេះ​បើ​តាម​ព្រឹត្តិ​ប័ត្រ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ចេញផ្សាយ​កាលពីដើម​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កូ​វី​ដ​១៩ នៅ​តែ​ជា​បញ្ហា​និង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច អាជីវកម្ម​ក្ដី តែ​វិស័យ​មួយ​ចំនួន​ដែល​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។​នេះ​បើ​តាម​ព្រឹត្តិ​ប័ត្រ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ចេញផ្សាយ​កាលពីដើម​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ។

យោង​តាម​របាយការណ៍​នេះ​បន្ត​ថា​ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​អចលនទ្រព្យ​និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​កំណើន​ឡើង​វិញ​ក្នុង​រង្វង់​២,៦​ភាគរយ ខណៈ​ឆ្នាំ​២០២០​កន្លង​ទៅ​វិស័យ​នេះ​បាន​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​ក្នុង​រង្វង់ -៥,១​ភាគរយ ក្នុង​នោះ​វិស័យ​សំណង់​រំពឹង​ថា​នឹង​ងើបឡើង​វិញ ក្នុង​អត្រា ៣,៣​ភាគរយ ខណៈ​ឆ្នាំ​មុន​វិស័យ​សំណង់​កម្ពុជា​បាន​ធ្លាក់​ចុះ​រហូត​ដល់​-៥,៣​ភាគរយ ។

របាយការណ៍​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា ការ​នាំ​ចូល​សម្ភារៈ​សំណង់​មក​ផ្គត់ផ្គង់​ក៏​ឃើញ​ថា​កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ គឺ​ប្រមាណ​-១៩,១​ភាគរយ ក្នុង​នោះ​ការ​នាំ​ចូល​ដែក​បាន​ធ្លាក់​ចុះ -៤២,៣​ភាគរយ ការ​នាំ​ចូល​ស៊ីម៉ង​ត៏​ធ្លាក់​-០,៩​ភាគរយ និង​ការ​នាំ​ចូល​ឧបករណ៍​ជាងសំណង់​ធ្លាក់​ចុះ -៩,៧​ភាគរយ ។​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២១​នេះ អាច​នឹង​មាន​នឹង​កំណើន​ឡើង​វិញ ខណៈ​ការ​សាងសង់​បាន​ចាប់ផ្ដើម​បន្ត​ឡើង​វិញ​ទោះបីជា​មានការ​រាលដាល​នៃ​កូ​វី​ដ​១៩​ក្ដី ។

ក្រៅពី​វិស័យ​អចលនទ្រព្យ និង​ពាណិជ្ជកម្ម វិស័យ​ដទៃ​ទៀត​ក៏​រំពឹង​ថា​នឹង​មាន​កំណើន​ឡើង​វិញ​ដូច​គ្នា ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​ក៏​ត្រូវ​ព្យាករ​ថា​នឹង​កើនឡើង​វិញ​ក្នុង​រង្វង់ ៤,១​ភាគរយ ខណៈ​ឆ្នាំ​មុន​វា​បាន​ធ្លាក់​ចុះ​-២,២​ភាគរយ ។ វិស័យ​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​នឹង​មាន​កំណើន​ឡើង​វិញ ក្នុង​រង្វង់ ៣,៨​ភាគរយ​ស្រប​ពេល​ឆ្នាំ​មុន​វា​បាន​ធ្លាក់​ចុះ​-៩,៧​ភាគរយ ។

បើ​តាម​ធនាគារ​អន្តរជាតិ​ធំ​ពីរ​ប្រចាំ​កម្ពុជា​ក៏​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​នឹង​មាន​កំណើន​ឡើង​វិញ​ជា​វិជ្ជមាន ហើយ​វិស័យ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជា​ច្រើន​ក៏​នឹង​រំពឹង​ថា​កើន​ឡើងជា​វិជ្ជមាន​ដូច​គ្នា ។

បើ​តាម​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​វិនិយោគ​អចលនទ្រព្យ​និង​សំណង់​នៅ​តែ​បន្ត​ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​និង​ការ​រីក​រា​ដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្ដី តែ​ភាគច្រើន​នៃ​អ្នក​វិនិយោគ​លើ​វិស័យ​ជា​វិនិយោគិន​ក្នុងស្រុក​ជំនួស​ឱ្យ​វិនិយោគិន​បរទេស ដែល​មិន​អាច​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ថ្មី​ៗ​នេះ ក៏​ប៉ុន្តែ​វិនិយោគិន​បរទេស​ជា​ពិសេស​វិនិយោគិន​ជនជាតិ​ចិន នឹង​ចូល​មក​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នានា​ឡើង​វិញ ។

លោក​បន្ត​ថា វិនិយោគិន​ចិន នឹង​ចូល​មក​ស្វែងរក​ការ​វិនិយោគ​ទៅ​លើ​គម្រោង​អចលនទ្រព្យ​នានា ជា​ពិសេស​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ព្រោះ​តំបន់​ទាំង​ពីរ​នេះ គឺ​កំពុង​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ទៅ​លើ​អចលនទ្រព្យ ៕