ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀល ខ្សោយកម្លាំងជាងប្រាក់អឺរ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់អឺរ៉ូបន្តិចថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់អឺរ៉ូបន្តិចថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៩៧១ រៀល និងលក់ចេញរហូតដល់ ៥០២១ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៩៦៧ រៀល និងលក់ចេញតែ ៥០១៧ រៀលប៉ុណ្ណោះ ។

ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសឯទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨២ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៣ រៀល លក់ចេញ ៣១៨៥ រៀល និង ១ យន់ចិន ទិញចូល ៦៣៩ រៀល លក់ចេញ ៦៤៦ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៤ រៀល លក់ចេញ ៣៧៦១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៦ រៀល លក់ចេញ ៣៧០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៨២ រៀល លក់ចេញ ៣១១៣ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕

                                 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ