ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់​ប្រេង​ដំបូង​តម្កល់​ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ហើយ​ស្រប​ពេល​គម្រោង​នាំ​ចេញ​ប្រេង​ស្ថិត​ក្នុង​ភា​ពស្រពេចស្រពិល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អស់​រយៈពេល​ជិត​៦​ខែ​បន្ទាប់​ពី​ទទួល​បាន​តំណក់​ប្រេង​ដំបូង​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ២០២០​រហូត​មក​ទល់​និង​ពេល​នេះ​កម្ពុជា​បាន​រៀបចំ​ពិធី​ជា​ប្រវត្តិសាស្ត្រ​ដោយ​យក​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​មក​ដាក់​តម្កល់​រក្សា​ទុក​នៅ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃ​ទី​៩ ​មិថុនា​២០២១​នេះ ស្រប​ពេល​គម្រោង​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​KrisEnergy ត្រូវ​បាន​ពន្យា​ពេល​ឬ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ពុំ​ទាន់​មានការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ណាមួយ​ថា​ក្រុមហ៊ុន​អាច​នាំ​ចេញ​ជា​ផ្លូវការ​នៅ​ខែ​ណា​នោះ​ទេ ខណៈ​ពេល​កន្លង​មក​មានការ​អះអាង​ថា​ក្រុមហ៊ុន​និង​ធ្វើ​នាំ​ចេញ​ក្នុង​កំឡុង​ពេល​ខែឧសភា​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។ ពាក់ព័ន្ធ​និង​គម្រោង​នាំ​ចេញ​ប្រេង​ដំបូង​របស់​កម្ពុជា បើ​តាម ឯកឧត្តម ជៀប…

រាជធានី​ភ្នំពេញ​៖​អស់​រយៈពេល​ជិត​៦​ខែ​បន្ទាប់​ពី​ទទួល​បាន​តំណក់​ប្រេង​ដំបូង​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ២០២០​រហូត​មក​ទល់​និង​ពេល​នេះ​កម្ពុជា​បាន​រៀបចំ​ពិធី​ជា​ប្រវត្តិសាស្ត្រ​ដោយ​យក​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​មក​ដាក់​តម្កល់​រក្សា​ទុក​នៅ​វិមាន​ឈ្នះ​ឈ្នះ​នៅ​ថ្ងៃ​ទី​៩ ​មិថុនា​២០២១​នេះ ស្រប​ពេល​គម្រោង​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន​KrisEnergy ត្រូវ​បាន​ពន្យា​ពេល​ឬ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ពុំ​ទាន់​មានការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ណាមួយ​ថា​ក្រុមហ៊ុន​អាច​នាំ​ចេញ​ជា​ផ្លូវការ​នៅ​ខែ​ណា​នោះ​ទេ ខណៈ​ពេល​កន្លង​មក​មានការ​អះអាង​ថា​ក្រុមហ៊ុន​និង​ធ្វើ​នាំ​ចេញ​ក្នុង​កំឡុង​ពេល​ខែឧសភា​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

ពាក់ព័ន្ធ​និង​គម្រោង​នាំ​ចេញ​ប្រេង​ដំបូង​របស់​កម្ពុជា បើ​តាម ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថា​ពល​ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ខែឧសភា នេះ ក្រុមហ៊ុន KrisEnergy​ជា​ក្រុមហ៊ុន​រុករក និង​បូម​ប្រេង​របស់​ប្រទេស​សិង្ហ​បុរី នៅ​កម្ពុជា នឹង​នាំ​ចេញ​ប្រេង​របស់​កម្ពុជា ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​អាច​នឹង​នាំ​ចេញ​ប្រេង​ឆៅ ក្នុង​បរិមាណ​ពី ២៧៥ ពាន់​បារ៉ែល ទៅ ៣០០ ពាន់​បារ៉ែល​។

ឯកឧត្តម​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​ពិនិត្យ​ជាមួយ​ក្រុមហ៊ុន​អំពី​ការ​ស្នើរ​សុំ​ទិញ​ប្រេង​លើក​ទី​១ ពី​កម្ពុជា ក្នុង​នោះ​នៅ​ពេល​ក្រសួង​សម្រេច​លើ​សំណើរ​ណាមួយ យើង​នឹង​អាច​ដឹង​ថា ប្រេង​នេះ​នាំ​ចេញ​ទៅ​កាន់​ណា និង​ការ​នាំ​យក​ទៅ​ស្តុក​ទុកដាក់​កន្លែង​ណាមួយ​។​តែ​សម្រាប់​ជំហាន​នៃ​ការ​នាំ​ចេញ​ប្រេង​បន្ទាប់ ក្រសួង​មិន​ទាន់​ធ្វើការ​កំណត់​ទៅ​តាម​ទិស​ដៅ​នាំ​ចេញ​បាន​នៅឡើយ ដោយ​អាស្រ័យ​លើ​ការ​ផលិត​ជាក់ស្តែង នឹង​ការ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ទទួល​កែវ​ដំណក់​ប្រេង​ដំបូង​នៅ​វិមាន​ឈ្នះ​ឈ្នះ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មាន​ប្រសាសន៍​ថា​« តំណក់​ប្រេង​ដំបូង​ដែល​កម្ពុជា​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ​ឆ្នាំ​២០២០​គឺជា​សមិទ្ធផល​ប្រ​វត្ត​សាស្ត្រ​ហើយ​ក៏​ជា​និមិត្តរូប​នៃ​ភាព​ជោគជ័យ​របស់​កម្ពុជា​ទាំងមូល ដែល​យើងខ្ញុំ​ព្រមទាំង​ប្រជា​ពលរ​ដេ្ឋ​ទូ​ទាំង​ប្រទេស​បាន​ទន្ទឹង​រង​ចាំ​ជា​ច្រើន​ជំនាន់​មក​ហើយ​»​។

ឯកឧត្តម រដ្ឋមន្ត្រី​បន្ត​ថា កែវ​តំណក់​ប្រេង​ដំបូង​នេះ គឺជា​និមិត្តរូប​នៃ​ធនធាន​ប្រេងកាត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​តាម​រចនា​បទ​ខ្មែរ ដែល​បង្គាប់​អត្ថន័យ​៖១)- កែវ​ដំណក់​ប្រេង​មាន​ទម្រង់​ក្រពុំ​ឈូក ឬ​ស្លឹកពោធិ​តំណាង​ឱ្យ​ភាព​រុងរឿង បរិសុទ្ធ ការ​ច្រើន​លូតលាស់​ដេ​ល​ជា​កំណប់ទ្រព្យ​របស់​កម្ពុជា​។​កែវ​ដំណក់​ប្រេង​មាន​កម្ពស់​២៩​សង់ទីម៉ែត្រ តំណាង​ឱ្យ​ថ្ងៃ​ទី​២៩ ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។ ២)-​ជើងពាន​ត្របកឈូក តំណាង​ឱ្យ​សេចក្តី​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​រហូត​ដល់​ទទួល​បាន​លទ្ធផល​ផ្លែផ្កា គឺ​ការ​ទទួល​បាន​នូវ​ធនធាន​ប្រេងកាត​សម្រាប់​អភិវឌ្ឍ​ជាតិ​មាតុភូមិ​កម្ពុជា​។​ជើងពាន​ត្របកឈូក​មាន​កម្ពស់​១២​សង់ទីម៉ែត្រ តំណាង​ឱ្យ​ខែ​១២​ឬ​ខែធ្នូ ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ។​៣)- ពាន​ជើង​សឹ​ង្ហ និង​ឋាន​ជើង​បាត​តំណាង​ឱ្យ​ការ​ជ្រោមជ្រែង​របស់​ប្រជាជន​កម្ពុជា និង​មន្ត្រីរាជការ​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាញ​យក​ភោគផល​នៃ​ធនធានធម្មជាតិ​ដើម្បី​យក​មក​អភិវឌ្ឍ​ជាតិ​។

ពាន​ជើង​សឹ​ង្ហ​និង​ឋាន​ជើង​បាត​មាន​កម្ពស់​២០​សង់ទីម៉ែត្រ​តំណាង​ឱ្យ​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​៤)- ក្បាច់​កញ្ចាំង​ភ្ញីភ្លើង លម្អ​ដោយ​នាគ​ក្បាល​បី តំណាង​ឱ្យ​តេជៈ ភាព​ចម្រុងចម្រើន សម្បូរ​សប្បាយ​និង​តំណាង​ឱ្យ​ឆ្នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សម័យកាល​ដេ​ល​ទទួល​បាន​នូវ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​។​៥)-​និមិត្តរូប​រួម​នៃ​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា បឋម​តេ​ល​ពិន្ទុ​កម្ពុជា​(​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ