ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន​ន្ទ​មាណព​ត្រូវ​ផែនដី​ស្រូប​ព្រោះ​រំលោភ​ភិក្ខុនី

5 ឆ្នាំ មុន

កាល​ព្រះពុទ្ធ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ទ្រង់​ប្រារព្ធ​ភិក្ខុនី​ឈ្មោះ​ឧ​ប្បុល​វ​ណ្ណា​ថេរី​ដែល​ត្រូវ​ន​ន្ទ​មាណព​រំលោភ​បំពាន​លើ​រូប​កាយ​ខណៈ​ពេល​ដែល​នាង​ទើបនឹង​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ហើយ​ចូល​ទៅ​កាន់​ទី​សេនាសនៈ​ដើម្បី​ឆាន់ចង្ហាន់ ។

ចំណែក​ន​ន្ទ​មាណព​ក្រោយ​ពេល​សម្រេច​កិច្ច​សម​ដូច​បំណង​របស់​ខ្លួន​ស្រេច​ហើយ គ្រាន់តែ​ដាក់​ជើង​ទាំង​ពីរ​របស់​ខ្លួន​ឈរ​ស៊ប់​នៅ​លើ​ផែនដី​ពេល​ណា ក៏​ត្រូវ​ព្រះធរណី​ស្រូប​ទាញ​ទម្លាក់​ទៅ​កាន់​មហានរក​ភ្លាម​មួយ​រំពេច ។

ហេតុ​នោះ​ទើប​ព្រះ​បរម​សាស្តា​ត្រាស់​នូវ​ព្រះ​គាថា​យ៉ាងនេះ​ថា ដរាបណា​បាប​មិន​ទាន់​ហុច​ផល​ឱ្យ ដរាប​នោះ​បុគ្គល​ពាល​សម្គាល់ថា បាប​មាន​រសជាតិ​ផ្អែម​ដូច​ទឹកឃ្មុំ តែ​ដល់​ពេល​ណា​បាប​ឱ្យ​ផល ទើប​ពេល​នោះ​បុគ្គល​ពាល​បាន​ចូល​ដល់​នូវ​សេចក្តី​ទុក្ខ ដែល​លំបាក​ទ្រាំ​ជាទី​បំផុត ។ សាន សារិន

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>