ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ដាក់​ផ្នែក​ខ្លះ​នៃ​សង្កាត់​ចោម​ចៅ​ទី​២​និង​ទី​៣ ជា​“​តំបន់​លឿងទុំ​” រយៈពេល​១៤​ថ្ងៃ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច​ស្ដី​ពី​ការ​កំណត់​ផ្នែក​ខ្លះ នៃ​ភូមិ​ចោម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច​ស្ដី​ពី​ការ​កំណត់​ផ្នែក​ខ្លះ នៃ​ភូមិ​ចោម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​“​តំបន់​លឿងទុំ​” សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

គួរ​ជម្រាប​ផង​ដែរ​ថា «​បិទ​ខ្ទប់​ឡើង​វិញ​! តំបន់​ជុំវិញ​រោងចក្រ QMI បន្ទាប់​ពី​រក​ឃើញ​កម្មករ​កម្មការិនី ២៩៦​នាក់ ឆ្លង​កូ​វី​ដ​» អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ បាន​ដឹក​រនាំង ដែក ទៅ​បិទ​ខ្ទប់ ផ្សារ​ត្រពាំង​ពោធិ៍ និង​តំបន់​ជុំវិញ​រោងចក្រ ហ្គ្រេ​ន ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ហៅ រោងចក្រ QMI ។ វិធានការ​បិទ​ខ្ទប់​នេះ បន្ទាប់​ពី​រក​ឃើញ​កម្មករ​កម្មការិនី វិជ្ជមាន កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ សរុប​ចំនួន ២៩៦​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤-៦​មិថុនា ។

សេចក្តីសម្រេច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ