កុមារដែលរលាកសាច់ដុំបេះដូងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ជំងឺនេះបណ្តាលមកពីការលូតលាស់មុខងាររបស់ភ្នាសដែលទ្រទ្រង់រាងកាយនៅខ្សោយជាហេតុធ្វើឲ្យមេរោគងាយជ្រៀតចូលទៅពូនត្រង់ចំណុចគ្រោះថ្នាក់នោះបានយ៉ាងងាយ ។ ជាទូទៅជំងឺរលាកសាច់ដុំបេះដូងកុមារ បានស្តែងចេញតាមរោគសញ្ញាមួយចំនួនដូចជា៖
១-កម្រិតស្រាលមានរោគសញ្ញាដូចជា ៖
-គ្រុនក្តៅ
-លេបទឹកមាត់ចូលបំពង់កមានការឈឺចាប់
-ក្អក
-ហៀរសំបោរ
-រាករូស
-មិនចង់ទទួលទាន
-ដកដង្ហើមញាប់
-ភ្នែកស្រវាំង
-ត្រជាក់ដៃជើង
-ហេវហត់អស់កម្លាំង
-ស្លេកស្លាំង
-បែកញើសច្រើន
២-បើសិនជាកុមារមានសភាពធ្ងន់អាចមានរោគសញ្ញាដូចជា ៖
-ឈឺបេះដូង
-វិលមុខ
-ពិបាកដកដង្ហើម
-ត្រជាក់ដៃជើង
-ក្រហល់ក្រហាយខ្លួនប្រាណ
-រសាប់រសល់នៅមិនស្ងៀម
-អាចមានជំងឺខ្សោយបេះដូងជាដើម ។
នៅពេលដែលកូនរបស់លោកអ្នកស្តែងចេញនូវរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ គួរប្រញាប់នាំគេទៅជួបជាមួយគ្រូពេទ្យឯកទេសដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា មិនត្រូវទុកនៅច្រើនថ្ងៃនោះទេ ៕
ចែករំលែកព័តមាននេះ