ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោកកួច ខេនវិន និយាយអ្វីខ្លះ?​ ​ក្រោយ​ម្ចាស់​​​ជ័យ​​លា​ភី​​Cambodia Got Talent ស្រែកទ្រ​​ហ៊ោ​​​យំ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​ចាស់វស្សា​ លោក កួច ខេ​វិ​ន បាន​ពន្យល់​ពី​ហេតុផល​មួយ​ចំនួន​ដែល​នាំ​អោយ​លោក យឿ​ន ពិសី ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី…

រាជធានីភ្នំពេញ ៖ អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​ចាស់វស្សា​ លោក កួច ខេ​វិ​ន បាន​ពន្យល់​ពី​ហេតុផល​មួយ​ចំនួន​ដែល​នាំ​អោយ​លោក យឿ​ន ពិសី ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី Cambodia God Talent រដូវ​កាល​ទី​១ ដែល​មិនសូវ​ចេញ​មុខ​ច្រើន​ក្នុង​វិ​ថី​សិ​ល្បះ​ ។ ការ​ចេញ​មុខ​ពន្យល់​ពី​លោក កួច ខេ​វិ​ន នា​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក យឿ​ន ពិសី បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​សកម្មភាព​ស្រែកយំ​ពី​ការ​​គ្មាន​ការងារ​សិ​ល្បៈ​ក្រោយ​ជាប់​ជ័យ​លា​ភី​ ។

សកម្មភាព​នេះ​ បាន​ក្លាយជា​ប្រធានបទដែល​ធ្វើ​អោយ​មហាជន ជា​ពិសេស ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យក​ពិ​ជជែក​ពិភាក្សា​គ្នា​យ៉ាង​ផុស​ផល ដោយនៅ​ក្នុង​នោះ​ក៏​មានការ​បញ្ចេញ​នូវ​មតិ​ផ្សេង​ៗ​រៀង​ៗ​ខ្លួន​ផង​ដែរ​។ ដោយឡែក​ សម្រាប់​លោក កួច ខេ​វិ​ន ដែល​ជា​អ្នកដឹកនាំ​កម្មវិធី​កំសាន្ត​តាម​ទូរទស្សន៍​ដ៏​ល្បី​មួយ​រូប​ក៏​បាន​ចូលរួម​បញ្ចេញយោបល់ និង​ពន្យល់​នូវ​ហេតុផល​មួយ​ចំនួន​ដែល​នាំ​អោយ​ម្ចាស់​ជ័យ​លា​ភី​ខាងលើ​នេះ​មិនសូវ​មានការ​ងារ​នៅ​ក្នុង​សិ​ល្បះ​។

តាម​រយៈបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក កួច ខេ​វិ​ន បាន​បង្ហោះ​សារ​ថា ផ្ញើ​ចំពោះ​ប្អូន យឿ​ន ពិសី ជាទី​ស្រឡាញ់​រាប់អាន​! តាម​ពិត​ទៅ បង​មាន​ក្តី​អាណិតអាសូរ​ចំពោះ​ប្អូន​ជា​ពន់ពេក ក៏​បុ​ន្តែ​ប្អូន​ទំនងជា​មិន​បាន​ស្វែង​យល់​អោយ​ច្បាស់​ជា​មុន អំពី​ពានរង្វាន់​របស់​ប្អូន​មុន​នឹង​ប្អូន​ធ្វើការ​ឡាយ ស្រែក​ទ្រហោយំ នៅ​លើ​ផេ​ក​របស់​ប្អូន​… ។

លោក​បញ្ជាក់​ថា ប្អូន​គឺជា​ជ័យ​លា​ភីនៃ​កម្មវិធី​លំដាប់​ពិភពលោក​Cambodian Got Talent… ដែល​ជា​កម្មវិធី ឬ​ជា​វេទិកា​បង្ហាញ​សមត្ថភាព ទេព​កោសល្យ​ទូទៅ អ្នក​ដែល​មាន​ទេព​កោសល្យ​លើសគេ​នឹង​អាច​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ជ័យ​លា​ភី​តែ​ប៉ុណ្ណោះ គឺ​វា​មិន​ដូច​កម្មវិធី The Voice of Cambodia​នោះ​ឡេ​ី​យ​! ។ លោក​ថា​The Voice of Cambodia គឺ​គេ​សំដៅ​ទៅ លើ​សម្លេង កាយវិការ បូក​ផ្សំ​ទៅ​លើ​រូបសម្បត្តិ​ថែម​ទៀត​ផង​! បង​ធ្លាប់​បាន​ផលិតកម្ម​វិធី​ប្រកួតប្រជែង​ជា​ច្រើន​រាប់​ភ្លេច ដូច្នេះ ​ប្អូន​ត្រូវ​ចាំ​ថា ការ​ប្រកួតប្រជែង​គឺ​គ្រាន់តែ​ជា​វេទិការ ស្ទាបស្ទង់​សមត្ថ​ភាព​របស់​ប្អូន​តែ​ប៉ុណ្ណោះ មិនមែន​មាន​ន័យ​ថា ​បាន​ទទួល​ជ័យ​លា​ភី​ហើយ ត្រូវ​អង្គុយ​ហៃអើ​ទេ​… វា​គ្រាន់តែ​ជា​ឱកាស​ចាប់ផ្តើម​របស់​ប្អូន​ហើយ​ត្រូវ​បន្ត​ហ្វឹកហាត់​ដើម្បី​លោត​ចូល​ទៅ​ក្នុង​ទីផ្សារសេរី​តែ​ប៉ុណ្ណោះ ! ។

បើ​តាម​លោក កួច ខេ​វិ​ន បង​ចង់​ប្រាប់​ប្អូន​ថា ទូរទស្សន៍ គឺ​គ្រាន់តែ​ជា​កន្លែង​ផលិតកម្ម​វិធី និង​ផ្សព្វផ្សាយ​តែ​ប៉ុណ្ណោះ អ្វី​ៗ​គឺ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​អ្នក​ឧបត្ថម្ភ កម្មវិធី​(sponsore) ហេតុ​ដូច្នេះ អោយ​តែ​អ្នក ឧបត្ថម្ភ​ហាមាត់​ថា​ទៅ លិច គឺ​លិច ថា​ទៅ​កើត គឺ​កើត​ហើយ​…​ដល់​តែ​អ៊ីចឹង​ទៅ អ្នក​ផលិត ឬ​អ្នកដឹកនាំ​កម្មវិធី នា​បច្ចុប្បន្ន ប្រៀប​ដូច​ជា​អា​មោក​អ​ញ្ចឹ​ង​ដែរ​! ។ បើ​ហ៊ាន​តែ​តមាត់​ច្រើន​គឺ​ត្រូវ​គេ​ធ្វើ​ស៊ី​ជាក់​ជា​មិន​ខាន​ឡើយ​… ដោយសារ​តែ​អ្នក​ឧបត្ថម្ភ​កម្មវិធី​ជា​អ្នកបញ្ជារ​ចង្កូត​ទទឹងទទែង ច្រ​ង៉េ​ង​ច្រ​ង៉ាង​យ៉ាង ដូច្នេះ​ទើប​បានជា​កម្មវិធី របស់​ទូរទស្សន៍​ខ្លះ​បាន​ចំណាយ​លុយ​អស់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ តែ​គ្មាន​អ្វី​ប្លែក​! វា​ដដែល​ៗ គ្មាន​អ្នក​ចាប់អារម្មណ៍ គ្មាន​អ្នក​តាមដាន ឯ​ចំនួន​អ្នក​មើល មិន​ស្មើ​ទៅ​នឹង​អ្នក​ឡាយ​លក់​ឡេ​ជេរ បញ្ចោរ​គ្នា​ផង ឬ​ក៏​មិន​ស្មើនឹង សុខា ត្រូវ​គេ​ទះកំផ្លៀង​នោះ​ឡេ​ី​យ ។

លោក​ថា ហេតុនេះ​ហើយ​ប្អូន យឿ​ន ពិសី មិនបាច់​ឆ្ងល់​ទេ​… Sponsor គឺជា​ក្មេង​ៗ​ជំនាន់​ក្រោយ សូ​ម្បី​តែ​វប្បធម៌ ប្រពៃណី ឬ​ក៏​គុណធម៌​របស់​ខ្មែរ​យើង​ក៏​ពួក​គេ​មិន​បាន​ស្វែង​យល់​ផង​! ពេល​ខ្លះ​សូ​ម្បី​តែ​កម្មវិធី​បុណ្យ​ជាតិ ក៏​ពួក Sponsor សុំ​ដក​កម្មវិធី មិន ព្រម​ធ្វេ​ី​ដែរ ដោយ​គិត​ថា​គ្មាន​អ្នក​ណា​មេ​ី​ល ប៉ុន្តែ​បេ​ី កម្មវិធី បុណ្យ អន្តរជាតិ​គេ​វិញ គឺ​ពួក Sponsors ហ្នឹង​ប្រជុំ​ក្បាល​គ្នា​ដ​ណ្តេ​ី​ម​ធ្វេ​ី​! ដូច្នេះ​កុំ​ថា​ឡើយ​ប្អូន សូ​ម្បី​តែ​លោក ណូ​យ វ៉ា​ន់​ណេ​ត ក៏​ពួកក្មេង​អស់ហ្នឹង​មិន​ស្គាល់​គាត់​ផង​… ពួក​គេ​ស្គាល់​តែ​ចំនួន អ្នក​ទស្សនា (Viewers)​ឡេ​ី​ង​KK ហើយ​គេ​គឺជា​អ្នក​ឧបត្ថម្ភ​នៃ​កម្មវិធី​គឺ​គេ​អាច​កុម្ម៉ង់​ប្រធាន​កម្មវិធី និង TV បាន​! បើ​មិន​ដូច្នេះ​ទេ មិន​ធ្វើ តាម​អាច​បាត់ បង់​Sponsor ភ្លាម​ៗ! ។​

ដូច្នេះ ​សូម​ប្អូន​កុំ​អស់​សង្ឃឹម​ធ្វើ​អ្វី បើ​ប្អូន​ស្រឡាញ់​អ្វីមួយ ប្អូន​ត្រូវ​តែ​ខិតខំ​ទ្វេរ​ឡើង ហើយ​ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន​អោយ​បាន​ល្អ ព្រោះ​មនុស្ស​ល្អ​ៗ មាន​សមត្ថភាព ពោរពេញ​ដោយ​ទេព​កោសល្យ​លើស​ប្អូន​នៅ​មាន​ច្រើន​ណាស់​ប៉ុន្តែ​គេ​មិន​ចាប់អារម្មណ៍ មិន​អើពើ​ចូលរួម​ប្រកួត ហើយ​ប្អូន​ក៏​ពុំ​ទាន់​ជួប​ពួក​គេ​ជា​ដៃគូ​ដែរ ដោយ សេចក្តី​ស្រឡាញ់​រាប់អាន​, បង គួ​ច ខេ​វិ​ន​។

ចំណែក​ភាគី​ខាង​ស្ថានីយ​ទូរ​ទស្ស​ហង្ស​មាស​វិញ ​តាម​រយៈពិធីករ​លោក មាស រិ​ទ្ធី បាន​ធ្វើការ​បកស្រាយ​ថា រាល់​កម្មវិធី​កំសាន្ត​នានា​របស់​ស្ថា​នីយ ​សម្រាប់​តារា​ដែល​ចូលរួម​ជា​កិត្តិយស ​គឺ​តម្រូវ​តាម​ម្ចាស់​Sponsor ទាំងអស់​។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ​ខាង​ស្ថានីយ៍​ក៏​មិន​បាន​បោះបង់ ​ឬ​ស្អប់ខ្ពើម​លោក យឿ​ន ពិសី តាម​រយៈ​ការ​មិន​អោយ​ឡើង​សម្តែង​ដូច​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នេះ​ គឺជា​ការ​រក​សុ​ី​លើ​ផ្នែក​ឯកជន​របស់​ទូរទស្សន៍​ដែល​ធ្វើ​តម្រូវ​តាម​ការ​ចង់បាន​របស់​អតិថិជន​គឺ​ម្ចាស់​ឧបត្ថម្ភ ដើម្បី​សេដ្ឋកិច្ច​ក្រុម
ហ៊ុន​។

យ៉ាងណា បើ​តាម​លោក មាស រិ​ទ្ធី ខាង​ក្រុមហ៊ុន​ក៏​មានការ​យោគយល់​ផង​ដែរ​ ដោយ​អនុញ្ញាត​អោយ​លោក យឿ​ន​ពិសី អាច​មក​បើក​លុយ​រង្វាន់​មុន​កុងត្រា​តាម​តម្រូវការ​ចាំបាច់ ដោយសារ​លុយ​នោះ​ក្រុមហ៊ុន​នៅ​តែ​រក្សា​ទុក​សម្រាប់​រូប​លោក​ដដែល​៕​

អត្ថបទសរសេរ ដោយ