រាជធានីភ្នំពេញ ៖ ជំនួបកម្ពុជា-ជប៉ុនក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ល្ងាចនេះបានទាក់ទាញអ្នកគាំទ្រច្រើនលើសលប់តាំងពីមុនប្រកួត ទោះបីលទ្ធផលចាញ់ឈ្នះនៅតែធ្វើឱ្យក្រុមម្ចាស់ផ្ទះកម្ពុជាហាលអាវសម្រាប់ជំហានបន្តក្ដី
រាជធានីភ្នំពេញ ៖ ជំនួបកម្ពុជា-ជប៉ុនក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ល្ងាចនេះបានទាក់ទាញអ្នកគាំទ្រច្រើនលើសលប់តាំងពីមុនប្រកួត ទោះបីលទ្ធផលចាញ់ឈ្នះនៅតែធ្វើឱ្យក្រុមម្ចាស់ផ្ទះកម្ពុជាហាលអាវសម្រាប់ជំហានបន្តក្ដី ក៏មានការកត់សម្គាល់ថា អ្នកគាំទ្រនៅក្នុងប្រទេសរាប់ម៉ឺននាក់បានផ្ដោតការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ តាំងពីមុនប្រកួតខុសពីការប្រកួតកន្លងមក ។ ជាក់ស្ដែង សំបុត្ររាប់ម៉ឺនសន្លឹកត្រូវគេកក់ទិញយកអស់ច្រើនភាគរយតាំងពីប៉ុន្មានថ្ងៃមុនម្ល៉េះ ខណៈនៅលើបណ្ដាញហ្វេសប៊ុកឯណេះវិញ ក៏មានការជជែកគ្នាពីរឿងនេះយ៉ាងផុសផុល ដោយភាគច្រើនបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពួកគេមិនអាចខកខានបានទៀតផង ។
ហេតុផលតែមួយគត់ដែលធ្វើឱ្យការប្រកួតជម្រុះ World Cup នៅល្ងាចថ្ងៃទី១៧ វិច្ឆិកានេះមានការទាក់ទាញខ្លាំង គឺដោយសារតែអ្នកគាំទ្រចង់មើលការប្រកួតផ្ទាល់របស់ក្រុមយក្សនៅទ្វីបអាស៊ីគឺជប៉ុនដែលបង្ហាញខ្លួននៅកម្ពុជាជាប្រវត្តិសាស្ត្រនេះ។ ធៀបនឹងការប្រកួតដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក ការប្រកួតរវាងក្រុមជប៉ុននិងក្រុមកម្ពុជាដែលនៅសល់តែប៉ុន្មានម៉ោងទៀតនេះ ហាក់មានអ្នកចាប់អារម្មណ៍ច្រើនជាងមុន ។ ជាក់ស្ដែង ក្រុមអ្នកស្នេហាកីឡាបាល់ទាត់ស្ទើរគ្រប់ស្រទាប់បានបង្ហាញការសាទរចំពោះក្រុមជប៉ុនតាំងពីមកដល់ប្រទេសកម្ពុជាភ្លាមៗម្ល៉េះ ។ អ្នកគាំទ្រស្ទើរទាំងអស់បង្ហាញទស្សនៈដូចគ្នាថា ក្រុមកម្ពុជាគ្មានសមត្ថភាពយកឈ្នះក្រុមជប៉ុននៅលើទឹកដីរបស់ខ្លួនបានទេសម្រាប់ការប្រកួតល្ងាចនេះ ប៉ុន្តែមានការព្យាកររួចជាស្រេចទៅហើយថានឹងមានអ្នកទស្សនាមិនក្រោម៧ម៉ឺននាក់នោះទេ ដោយសារតែក្រុមជប៉ុនគឺជាក្រុមល្បីលំដាប់ពិភពលោក ហើយមានអ្នកស្នេហាកីឡាបាល់ទាត់នៅក្នុងប្រទេសចង់មើលការប្រកួតដោយផ្ទាល់ភ្នែកច្រើនជាងទស្សនាតាមកញ្ចក់ទូរទស្សន៍ ។
ចែករំលែកព័តមាននេះ