ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​រដ្ឋបាល​ក្រុង​បូកគោ​កាន់តែ​ជិត​ចេញ​ជា​រូបរាង ជំរុញ​សក្ដានុពល​អចលនទ្រព្យ​កំពត​កាន់តែ​មាន​សន្ទុះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តកំពត បាន​កំណត់​ជ្រើសរើស​ទីតាំង​រដ្ឋបាល​ក្រុង​ថ្មី​ក្រុង​បូកគោ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ចូល​រមណីយដ្ឋាន​ភ្នំ​បូកគោ​ព​ន្ទា​ប់​ពី​ក្រុង​ថ្មី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ការ​លេច​ចេញ​នូវ​ទីតាំង​អគារ​រដ្ឋបាល​សម្រាប់​បំពេញការងារ​របស់​ក្រុង​បូកគោ នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​ទាំងមូល​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្តកំពត បាន​កំណត់​ជ្រើសរើស​ទីតាំង​រដ្ឋបាល​ក្រុង​ថ្មី​ក្រុង​បូកគោ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ចូល​រមណីយដ្ឋាន​ភ្នំ​បូកគោ​ព​ន្ទា​ប់​ពី​ក្រុង​ថ្មី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ការ​លេច​ចេញ​នូវ​ទីតាំង​អគារ​រដ្ឋបាល​សម្រាប់​បំពេញការងារ​របស់​ក្រុង​បូកគោ នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​ទាំងមូល​ផង​ដែរ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពត​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​កំណត់​ទីតាំង​រួច ក្រុមការងារ​បាន​សម្រេច​កំណ់ត​យក​ទីតាំង​សាងសង់​អគារ​រដ្ឋបាល​ក្រុង​ថ្មី ក្រុង​បូកគោ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ឡើង​រមណី​ដ្ឋា​ន​បូកគោ ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន Sokha Hotel ។

អ្នកជំនាញ​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា និង​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត​ផ្ទាល់​តែ​ម្ដង​បាន​បង្ហាញ​នូវ​សុ​ដ្ឋិ​និយម​ចំពោះ​ការ​លេច​ចេញ​ជា​រូបរាង​នៃ​រដ្ឋបាល​ក្រុង​ថ្មី​មួយ​នេះ ដោយ​នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​ជិន ណា​រិ​ន ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​ប្រចាំ​ខេត្តកំពត​បានឱ្យ​ដឹង​ថា សក្ដានុពល​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្តកំពត ត្រូវ​បាន​មើលឃើញ​ថា​មានការ​ចាប់អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្នុង​បរិបទ​កូ​វី​ដ​១៩​នេះ វិនិយោគិន​ក្នុងស្រុក​មាន​សន្ទុះ​ក្នុង​ការ​វិនិយោគ​ជាង​វិនិយោគិន​មក​ពី​ក្រៅប្រទេស ។

លោក​បន្ត​ថា ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​បង្កើត​ក្រុង​មួយទៀត​នៅ​កំពត​គឺ​ក្រុង​បូកគោ បាន​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​វិនិយោគ​ក្នុង​តំបន់​មាត់​ឆ្នេរ​នេះ កាន់តែ​សក្ដានុពល​និង​ទាក់ទាញ​ដល់​ការ​វិនិយោគ​បន្ថែម​ទៀត ។ ជាក់ស្ដែង វិនិយោគិន​ក្នុងស្រុក​ជា​ច្រើន​បាន​ចាប់ផ្ដើម​ស្វែងរក​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​នៅ​ពេល​អនាគត ជា​ពិសេស​អភិវឌ្ឍន៍​ជា​តំបន់​លំហែកាយ​នៅ​ក្នុង​ក្រុង​ថ្មី​នៃ​ខេត្តកំពត ។

លោក​កែវ សុ​ជាតិ​ប្រធាន​ក្រុមហ៊ុន Kw Cambodia ប្រចាំ​ខេត្តកំពត​ក៏​បានឱ្យ​ដឹង​ដែរ​ថា ជា​ការ​ពិត​ណាស់​ក្រោយ​ពេល​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​ក្រុង​ថ្មី​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ធ្វើ​ឱ្យ​វិនិយោគិន​កាន់តែ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​ក្រុង​ថ្មី​នេះ ហើយ​ជា​ពិសេស​នោះ​នៅ​ពេល​រដ្ឋបាល​ក្រុង​ថ្មី​នេះ ត្រូវ​បាន​គេ​ដឹង​ទីតាំង​ច្បាស់​ទៀត ជាមួយនឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ថ្មី​នេះ នឹង​ជំរុញ​ឱ្យ​វិនិយោគិន​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​ទឹកដី​នៃ​តំបន់ឆ្នេរ​មួយ​នេះ ។

បើ​តាម​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា អនាគត កំពត​នឹង​ក្លាយជា​តំបន់​លំហែកាយ​ដ៏​មាន​សក្ដានុពល ព្រោះ​កំពត​មាន​រមណីយដ្ឋាន​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ទៅ​សម្រាក​កម្សាន្ត ដូច​ជា​ឆ្នេរ ព្រែក ជ្រោះ​និង​ភ្នំ​ជាដើម ។ ម្យ៉ាងទៀត​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តកំពត​ក៏​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ចំណាយពេល​ខ្លី ដូច្នេះ​ទេសចរ និង​អ្នក​វិនិយោគិន​នៅ​ភ្នំពេញ អាច​ធ្វើ​ដំណើរ​វិល​ល្ងាច​ត្រលប់​ទៅ​ភ្នំពេញ​វិញ​បាន​ស្រួល​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ