ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​រង​របួសធ្ងន់​ឆេះ​ពេញ​ខ្លួន ក្រោយ​អណ្តាតភ្លើង​លេប​ត្របាក់​កា​រ៉ា​ស់​សាំង

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រុស​-​ស្រី​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​អណ្តាតភ្លើង​ឆាបឆេះ​កា​រ៉ា​ស់​សាំង​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រុស​-​ស្រី​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​អណ្តាតភ្លើង​ឆាបឆេះ​កា​រ៉ា​ស់​សាំង​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៦ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក​វរសេនីយ៍ទោ ងួ​ន ទ្ធី​រិ​ទ្ធ មេ​បញ្ជា​អាវុធហត្ថ​ស្រុក​អន្លង់​វែង បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​កា​រ៉ា​ស់​សាំង​ខាងលើ​មានឈ្មោះ ពេជ្រ តុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​យោធា រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​អ្នក​ទទួល​រង​របួស​ឈ្មោះ សំ កុសល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​តៃកុង​រថយន្ត​ដឹក​សាំង (​រង​របួសធ្ងន់​ត្រង់​ដងខ្លួន​) និង​ម្នាក់​ទៀត​ឈ្មោះ ឈាន ថា​នុង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​កម្មករ​ចាក់​សាំង រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ (​រង​របួសធ្ងន់​ឆេះ​ពេញ​ខ្លួន​) ហើយ​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ផង​ដែរ​។

លោក​វរសេនីយ៍ទោ ដដែល​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ខណៈ​ពេល​ដែល​កំពុង​តែ​បង្ហូរ​សាំង​ចេញពី​រថយន្ត​ចូល​ទៅ​ក្នុង​ស៊ីទែន​ស្តុក​សាំង បណ្តាល​ឱ្យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ លោក ហោ ជិន​វរៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង លោក​ស៊ី​ម វណ្ណៈ អធិការ​ស្រុក​អន្លង់​វែង រួម​ជាមួយ​រូប​លោក​ផ្ទាល់​បាន​ដឹកនាំ​កងកម្លាំង​ជា​ច្រើន​នាក់​ចុះ​អន្តរាគមន៍ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​មួយ​គ្រឿង និង​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​រថយន្ត ទើប​ធ្វើ​ឱ្យ​អណ្តាតភ្លើង​នោះ​រលត់​ទៅ​វិញ តែ​ទោះជា​បែប​ណា ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ បាន​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ផង​ដែរ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ