ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាគ៌ា​ជីវិត​ទាំង​៩​តាម​បែប​ពុទ្ធសាសនា

2 ឆ្នាំ មុន

ព្រះ​មហា ស៊ឹ​ម សានិ​ត បាន​លើក​ឡើងជា​ទស្សន​គតិ​បែប​ព្រះពុទ្ធ​សាសនា​ថា នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​គ្រប់​រូប​គួរ​អនុវត្ត​ឱ្យ​បាន​នូវ​ទ្រឹស្តី ៩​ចំណុច​ខាងក្រោម : ១- ខិតខំ…

ព្រះ​មហា ស៊ឹ​ម សានិ​ត បាន​លើក​ឡើងជា​ទស្សន​គតិ​បែប​ព្រះពុទ្ធ​សាសនា​ថា នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ មនុស្ស​គ្រប់​រូប​គួរ​អនុវត្ត​ឱ្យ​បាន​នូវ​ទ្រឹស្តី ៩​ចំណុច​ខាងក្រោម :

១- ខិតខំ ប្រឹងប្រែង ព្យាយាម សិក្សា​រៀនសូត្រ ស្រាវជ្រាវ អង្កេត ពិសោធ និង​ស្វែង​យល់​អំពី​អ្វីមួយ​ឱ្យ​បាន​ហ្មត់ចត់​និង​ស៊ីជម្រៅ ។

២- ប្រឹងប្រែង ព្យាយាម​ធ្វើការ​ឱ្យ​បាន​ល្អ ហ្មត់ចត់ ច្បាស់លាស់ និង​ប្រកបដោយ​បញ្ញាញាណ ។

៣- តស៊ូ អត់ធ្មត់ ស្មោះត្រង់ ជឿជាក់ និង​សម្រប​ខ្លួន​តាម​កាលៈទេសៈ ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់ វែង​ឆ្ងាយ ។

៤- កុំ​ឱបក្រសោប​យក​នូវ​ជំនឿ​ខុស ឬ​គំនិត​ដែល​ដាក់​កំហិត​លើ​ការ​លូតលាស់​របស់​ខ្លួន ។

៥- កុំ​បណ្តោយ​ខ្លួន​ឱ្យ​ស្ថិត​ក្រោម​អគតិ​ធម៌​ទាំង​៤ និង​លោកធម៌​៨​ប្រការ ។

៦- បដិបត្តិ​នូវ​ត្រៃ​កូដ​ធម៌ សច្ច ខ​ន្តិ កតញ្ញុតា រួម​ជាមួយនឹង​សប្បុរិសធម៌​៧​ប្រការ និង​អរិយទ្រព្យ​៧​ប្រការ ។

៧- កុំ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ទាំង​៤ ។

៨- បដិបត្តិ​នូវ​មាគ៌ា​ក្នុង​សីល សមាធិ បញ្ញា ដើម្បី​ឱ្យ​ស្រប​តាម​មាគ៌ា​មាស​ទាំង​៨​ប្រការ ។

៩- បដិបត្តិ​នូវ​ឃរាវាស​ធម៌​ទាំង​៤​ប្រការ​មាន សច្ចៈ ទមៈ ខន្តី ចាគៈ និង ភារៈ​ទាំង​៤​របស់​មនុស្ស​គឺ ទាន សីល ភាវនា និង​កល្យាណមិត្ត ។

មាគ៌ា​ជីវិត​ទាំង​៩​ចំណុច​នេះ​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ​នឹង​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​ដ៏​ភ្លឺស្វាង ពោល​គឺជា​អ្នកមាន​ជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​តាំងពី​លោក​នេះ​រហូត​ដល់​បរលោក ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ