ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវគេបង្ហោះថា«ក្របីជល់មនុស្ស»ទើប​ដឹង​​ដល់​​ម្ចាស់ ខណៈ​រត់​បាត់១ខែ​ហើយ

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ ​​ក្របី​ឈ្មោល​មួយ​ក្បាល​នេះ ​ពិតជា​កាចសាហាវ​ណាស់​ដោយបានជល់​​ដូន​ចាស់​ម្នាក់​ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កើតឡើង​កាលពី​វេលា​ម៉ោង០៩និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា​ ស្ថិតនៅ​ជិត​ស្រែ​​របស់​ជន​រង​គ្រោះ​​ក្នុងភូមិ​កណ្ដាល​ទួល ​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច…

​ខេត្តកំពត ៖ ​​ក្របី​ឈ្មោល​មួយ​ក្បាល​នេះ ​ពិតជា​កាចសាហាវ​ណាស់​ដោយបានជល់​​ដូន​ចាស់​ម្នាក់​ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កើតឡើង​កាលពី​វេលា​ម៉ោង០៩និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា​ ស្ថិតនៅ​ជិត​ស្រែ​​របស់​ជន​រង​គ្រោះ​​ក្នុងភូមិ​កណ្ដាល​ទួល ​ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច ​ខេត្តកំពត ។ ស្ត្រីចំណាស់រងគ្រោះឈ្មោះ​ស៊ង​ ស៊ីវ អាយុ73​ឆាំ្ន​ នៅ​ភូមិ​កណ្ដាល​ទួល​ ឃុំ​កំពង់ត្រាច​ខាងលិច ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ ត្រូវសត្វ​ក្របី​ឈ្មោល​​​ជល់​ចំនួន​ពីរ​ដង​បណ្ដាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​ ។

តាម​ការ​អោយ​ដឹង​ពី​កូនស្រី​ស្ត្រី​រង​គ្រោះ​បាន​​ឱ្យដឹង​ថា ​​ម្ដាយ​របស់​គាត់​បាន​ចេញពីផ្ទះ​ទៅ​ដកស្មៅ​នៅ​ក្នុង​ស្រូវពង្រោះ ​តែ​ពេល​កំពុង​ដកស្មៅ​មិន​បានដឹង​ក្របី​មួយ​ក្បាល​នោះ​ ចេញ​មកពីណា​ទេ ​ស្រាប់តែ​មក​ជល់​ម្ដាយ​គាត់​អោយ​ដួល​ហើយ​ក្របី​នោះ​បាន​បន្ត​ជល់​បន្ថែម​ទៀត ​រហូត​ដល់​ដួល​សន្លប់​តែម្តង ។ ក្រោយមក​ ត្រូវកូន​ៗ​ឃើញ​ក៏​ទៅ​ជួយ​ម្ដាយ​យក​គាត់​មក​កាន់​មន្ទីរពេទ្យ​។ ​ចំណែកសត្វក្របី​បង្ក​​គ្រោះថ្នាក់​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហើយក៏​បានដឹង​ដំណឹង​នេះ​ ទៅដល់​ម្ចាស់​ទើប​មក​ទំនាក់ទំនង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កំពង់ត្រាច​តែម្តង ។

បើ​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​ក្របី​ឈ្មោះ​ហែម​ ហេ​ន​ អាយុ​៤៣ឆាំ្ន​ នៅ​ភូមិ​ត្រពាំង​បី​ ឃុំ​ត្រពាំង​បី ​ស្រុក​ឈូក​ ខេត្តកំពត​ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ក្របី​មួយ​ក្បាល​នេះ​ គាត់​ទិញ​តាំងពី​ខេត្តកោះកុង​ តែ​គ្រាន់​ដឹក​មក​ដល់​ផ្ទះ ក្របីបានរត់​បាត់​រហូត ។ ​បើ​គិត​ទៅ​បាត់រយៈ​ពេល​មួយ​ខែ​ហើយ ទើបដឹង​ដំណឹង​នៅព្រឹក​ថ្ងៃ​ទី​៦ ​មិថុនា​ នេះ ​តាម​រយះ​គេ​បង្ហោះ​ក្របី​ជល់​មនុស្ស​។ ​ម្ចាស់​ក្របី​រូប​នេះ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ដឹក​ក្របី​ទៅ​ផ្ទះ​វិញ​ព្រោះ​ក្របី​មួយ​ក្បាល​នេះ​ទិញ​តម្លៃ​4​លាន​រៀល​​និង​មានការ​សំណង​ជួយ​ក្នុង​ការ​ព្យាបាល​ស្ត្រី​រង​គ្រោះ​ចំនួន១​លាន​រៀល ​ដើម្បី​បញ្ច​ប់រឿង​។​

អត្ថបទសរសេរ ដោយ