ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិយា​ពាល​និង​បណ្ឌិត

2 ឆ្នាំ មុន

ចរិយា​ពាល គិត​ខ្លី បណ្តុះបង្អាប់ ហិង្សា ត្រូវ​តែឯង បំបែកបំបាក់ សង្ស័យ ច្រណែន និន្ទា ឈ្នានីស…

ចរិយា​ពាល គិត​ខ្លី បណ្តុះបង្អាប់ ហិង្សា ត្រូវ​តែឯង បំបែកបំបាក់ សង្ស័យ ច្រណែន និន្ទា ឈ្នានីស ប​ន្ទុ​ច​បង្អាក់ ពេបជ្រាយ ក្រអឺតក្រទម បរិហារ ប្រមាថ ក្អេងក្អាង បៀតបៀន ចាក់​ដោត ។

រីឯ​បណ្ឌិត​ចរិយា​តែង​គិត​វែង​ឆ្ងាយ អប់រំ លើកតម្កើង លើកទឹកចិត្ត ផ្តល់​ការ​ណែនាំ បង្កើត​សាមគ្គីភាព ផ្តល់​គំនិត​បែប​ស្ថាបនា ចូលរួម​ដោយ​មិន​នឿយណាយ ឱបក្រសោប ពោល​ពាក្យពីរោះ ។

បុគ្គល​ដែល​ជួប​ប្រសព្វ ឬ​សេពគប់​ពាល​រមែង​ដល់​នូវ​សេចក្តី​អន្តរាយ វិនាស បាត់​បង់យស កេរ្តិ៍ឈ្មោះ និង​អ្នក​រាប់រក​បន្តិច​ម្តង​ៗ​រហូត​ដល់​ថ្ងៃ​មរណា ។

ចំណែក​បុគ្គល​ដែល​សេពគប់​បណ្ឌិត​រមែង​កើត​កេរ្តិ៍ បន្សល់​ឈ្មោះ​ពីរោះពិសា ល្បីល្បាញ កើន​ទ្រព្យ​ភ្ជាប់​ញាតិ មានចំណេះ​ចេះ​ពី​សង្គម ថ្លៃថ្លា​ប្រពៃ​ពិត​ទៅ​ថ្ងៃ​អនាគត ។

ដូចនេះ​គប្បី​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​មុន​នឹង​ជឿ​រលើ​ជន​ណាមួយ ដោយហេតុ​ថា​បណ្ឌិត​និង​ពាល​គឺជា​មនុស្ស​ដូច​គ្នា ហើយ​មើល​ដឹង​ល្គឹក​ណា​ឆ្លងកាត់​ការ​ត្រិះ​រិះ ពិចារណា​ឲ្យ​បាន​ច្រើន​ម៉ត់ចត់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ