តារាប្រុសល្បីល្បាញ២រូប និងភរិយា សាងបានភាពចាប់អារម្មណ៍ទាំងទ្រព្យ និងស្នេហា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាប្រុស២ដួងដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ មានលោកខេមរៈ សិរីមន្ត និងជា សុវណ្ណរិទ្ឋ ដែលតារា២នេះសុទ្ធតែបង្ហាញអោយឃើញពីចំណងស្នេហារឹងមាំ រហូតមានកូនជាចំណងដៃ។ មិនដឹងថា ពួកគេមានតិចនិចបែបណាបានជាអាចចងក្រងចំណងស្នេហ៍បានយូរអង្វែងបែបនេះឡើយ ពិតជាគួរឱ្យសរសើរ។

តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើអោយគេចាប់អារម្មណ៍នៅពេលដែលលោកបានដឹកដៃប្រពន្ធទៅណាមកណាអោយគេឃើញមិនចោលឡើយ។ នេះបានបង្ហាញថា ក្រោយពេលមហាជននៅតែគាំទ្រ រឿងលោកមានភរិយា តារាប្រុសរូបនេះនៅតែបន្តការបង្កើតនូវរូបភាពល្អៗជាមួយប្រពន្ធ។ ជាពិសេសប្រពន្ធរបស់លោកក៏ជាជំនួយការដ៏ពូកែម្នាក់ដែរ សម្រាប់ចាត់តាំងការងារ។

មើលទៅសកម្មភាពរបស់លោក ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ពេលនេះមិនចាញ់អ្នកធំឡើយ ព្រោះលោកប្រើប្រាស់រថយន្ដថ្លៃៗ ហើយមានអង្គរក្សបើកជូនទៀតផង។ សកម្មភាពបែបនេះ ធ្វើឲ្យតារាផ្សេងៗទៀតពិបាកតាមទាន់ការលេងសម្ភារៈនិយមរបស់ម្ចាស់បទ «ពឺតៗ» នៅឆ្នាំ២០២១នេះ ព្រោះគ្រាន់តែចំណាយលុយសរុបលើការទិញឡានតម្លៃជាងកន្លះលានដុល្លារទៅហើយ បូករួមទាំងរថយន្ដ Lexus Lx570 សេរ៊ីឆ្នាំ២០១៨ ឡើងឆ្នាំ២០១០ មួយគ្រឿងទៀត ដែលទុកនៅផ្ទះ។

គួរបញ្ជាក់ថា លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត បានលាក់រឿងប្រពន្ធកូនជាច្រើនឆ្នាំ គឺទើបតែនៅឆ្នាំ២០១៨នេះទេ ដែលលោកព្រមសារភាពថា មានប្រពន្ធ និងកូន៣នាក់ទៅហើយ និងបានរៀបការតាំងពីឆ្នាំ២០០៩ម្ល៉េះ ។ ប៉ុន្ដែមហាជនភាគច្រើននៅតែមិនជឿថា លោកធ្លាប់រៀបការឡើយ ទើបពួកគេចង់ឃើញតារាកូន៣កំពុងតែធ្វើព្យុះភ្លៀងនៅហង្សមាសរូបនេះ រៀបការជាចំហ ដើម្បីឲ្យអ្នកនាងផល្លី កាន់តែរំភើបថែមមួយក្រឺតទៀត។
រហូតមកទល់ពេលនេះ លោកជា សុវណ្ណរិទ្ឋ ពិធីករយូរឆ្នាំរបស់ស្ថានីយទូរទស្សន៍បាយ័ន បាននៅតែបន្តចេញមុខនៅក្នុងវិថីសិល្បៈមិនអាចបោះបង់ចោលបាន។ លោកកំពុងតែពេញចិត្តចំពោះអ្វីដែលលោកមាននាពេលនេះ។ ប្រិយមិត្តអ្នកគាំទ្របានលើកឡើងថា ជា សុវណ្ណរិទ្ធ មានជីវិតជោគជ័យទាំងការងារ និងជីវិតស្នេហាគ្រួសារ។ រហូតមកទល់ពេលនេះ ជា សុវណ្ណរិទ្ធ មានកូន២នាក់ទៅហើយ ប្រុសទាំង២។

យ៉ាងណាក៏ដោយ មុខមាត់លោកមើលទៅហាក់នៅតែរក្សាបានភាពក្មេងខ្ចី មិនសូវខុសឆ្ងាយពីមុនពេកទេ។ ក្នុងជីវិតគ្រួសារ របស់តារាប្រុសរូបនេះឃើញថា នៅរក្សាបានចំណងភាពរឹងមាំរហូតទទួលបានចំណងដៃកូនប្រុស២នាក់ដ៏គួរអោយស្រឡាញ់។

ហ្វេនៗសុទ្ធតែបានសរសើរថា តារាប្រុសរូបនេះពិតជាមានរូបមន្តរក្សាចំណងស្នេហ៍អោយផូរផង់គង់វង្ស ទើបរវាងលោកនិងភរិយាកម្រលេចឮថា មានភាពរកាំរកូសខុសពីគេឯង។ ដ្បិតតែជា សុវណ្ណរិទ្ឋ ជាពិធីករដ៏ល្អរបស់ទូរទស្សន៍បាយ័នមែន តែបើរំលឹករឿងសិល្បៈលោកមានដានជាអតីតហ្វ្រេសស៊ីប៊យ ហើយក៏ធ្លាប់ប្រឡូកការងារជាតារាសម្តែងដ៏ជំនាញម្នាក់។ លោកធ្លាប់គ្រងបានតំណែងតួឯកជាតួសំខាន់ៗ ក្នុងការថតខ្សែភាពយន្តដែលចាត់ទុកថា លោកជាតារាដែលមានទេពកោសល្យម្នាក់លើវិថីសិល្បៈ។














ចែករំលែកព័តមាននេះ