ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ច្នៃ​និង​ម៉ូតូ​សេ​១២៥​បុក​គ្នា​នៅ​កំពង់ធំ ស្លា.ប់​២​នាក់ របួសធ្ងន់​ម្នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មនុស្ស​២​នាក់​បាន​ស្លា.ប់ និង​ម្នាក់​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ច្នៃ និង​ម៉ូតូ​ហុងដា សេ​១២៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្រ​ង៉ៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ច្នៃ និង​ម៉ូតូ​ហុងដា សេ​១២៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្រ​ង៉ៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ។

លោក ហេង ឈុនហ៊ី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បល្ល័ង្ក​ បាន​ឲ្យដឹងថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-ឈ្មោះ ជុំ ម៉ោង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក មុខរបរ​អ្នក​រត់​ម៉ូតូឌុប ​និង​ជា​អ្នក​បើក​ម៉ូតូ (​ស្លាប់​នៅ​មន្ទីរពេទ្យ​), ២-ឈ្មោះ លឹ​ម សុង ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង ៣-​ឈ្មោះ ឌុ​ក ខេន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រ​វ៉ា (​របួសធ្ងន់​) ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​បារាយណ៍ ។

លោក ហេង ឈុនហ៊ី បន្តទៀតថា ចំណែក​អ្នកបើកបរ​រថយន្ត​ច្នៃ​ឈ្មោះ ជិន ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រឡៅ​តូង ឃុំ​បល្ល័ង្ក បាន​មក​ជួល​កន្លែង​ជួសជុល​រថយន្ត​នៅ​ភូមិ​ព្រៃ​ស្រ​ង៉ែ ឃុំ​បល្ល័ង្ក បាន​បើករថយន្ត​គេចខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ ។

​ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​បាន​ធ្វើ​ការ​វាស់​វែង និង​យក​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​បល្ល័ង្កដើម្បី​រង់ចាំ​ដោះ​ស្រាយ​តាម​ច្បាប់ រីឯ​ជន​បង្ក​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​តាម​ចាប់​ខ្លួន​យក​មក​​ដាក់​ទោស​តាម​ច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕