ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ភ្នំពេញ​ប្រមាណ​២​លាន​៤​សែន​នាក់​ហើយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​ប្រមាណ​២​លាន​៤​សែន​នាក់​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

រាជធានី​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​ប្រមាណ​២​លាន​៤​សែន​នាក់​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រុញ​ឱ្យ​ព​ន្លឿ​ន​នៃ​ចាក់​វ៉ាក់សាំង​នេះ ឱ្យ​បាន​លឿន និង​បាន​គ្រប់​គ្នា​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដើម្បី​កាត់​ផ្តាច់​ឱ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ៖ ចាប់ពី​ថ្ងៃ​ទី​១៨​កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ មិថុនា​ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​២៣៩៩២៧៧​នាក់​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ខណៈ​កាល​ថ្ងៃ​ទី​០២ មិថុនា ចាក់​បាន​ចំនួន​២៣៤៧៨៣៤ មាន​ន័យ​ថា សម្រាប់​ថ្ងៃ​០៣ មិថុនា ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥១៤៤៣​នាក់​។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជា​រឿយ​ៗ និង​បាន​ជម្រុញ​អោយ​ក្រុមការងារ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន និង​បាន​គ្រប់​គ្នា​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្រប​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់​ផ្តាច់​ឱ្យ​បាន​នូវ​ការ​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ