ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាល័យ​មួយ​នៅ​ចិន​ឱ្យ​សិស្ស​ស្រី​ចុះហត្ថលេខាលើ​កិច្ចសន្យា​មិន​រួម​ភេទ​មុន​ពេល​រៀប​ការ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ចេញ​បញ្ជា​ដល់​សិស្ស​ស្រី​គ្រប់​រូប​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថា «​នឹង​មិន​រួមរ័ក​មុន​ពេល​រៀប​ការ​» ។ រឿង​នេះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​មហាជន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ចេញ​បញ្ជា​ដល់​សិស្ស​ស្រី​គ្រប់​រូប​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថា «​នឹង​មិន​រួមរ័ក​មុន​ពេល​រៀប​ការ​» ។ រឿង​នេះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​មហាជន តែ​សាលា​បាន​សំណូមពរ​ឱ្យ​យោគយល់​ពី​គោលបំណង​ដ៏​ល្អ​របស់​សាលា ។

វិទ្យាល័យ​មួយ​នៅ​ក្រុង​ស៊ី​អាន ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​ចិន បាន​ចេញ​របៀប​វិន័យ​ដ៏​ចម្លែក​នោះ ដោយ​ឱ្យ​សិស្ស​ស្រី​គ្រប់​រូប ចុះហត្ថលេខា​លើ​កិច្ចសន្យា​របស់​ខ្លួន​ថា «​មិន​រួមរ័ក​មុន​ពេល​រៀប​ការ​» ។ ចាត់​ទុក​ថា​ជា​វិធីសាស្ត្រ​មួយ​របស់​សាលា ក្នុង​ការ​រួមចំណែក​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​នារី ដោយ​ទទួល​បានការ​គាំទ្រ​ពី​សិស្ស​ជា​ច្រើន តែ​ខ្លះ​ទៀត​សម្តែង​ការ​មិន​ពេញចិត្ត ព្រោះ​សាលា​ហាក់ដូចជា​រឹត​បន្តឹង​លើ​ពួក​នាង​ហួសហេតុ និង​ខ្លះ​ទៀត​គិត​ថា​ពួក​នាង​ទទួល​ការ «​ជាន់ឈ្លី​លើ​សេរីភាព»។

«​កិច្ចសន្យា​» នោះ គឺជា​ផ្នែក​មួយ​នៃ​ការ​បំផុស​ចលនា​ដល់ «​យុវជន​សម័យ​ថ្មី ត្រូវ​មានចិត្ត​អំណត់​» ដែល​ភាសា​ចិន​ហៅ​ថា «​ហាម​សិស្ស​ស្រី​រួមរ័ក​មុន​ពេល​រៀប​ការ​» ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ មាន​ប្រតិកម្ម​ពី​បណ្តា​អ្នកលេង​អី​ុ​ន​ធើ​រ​ណេ​ត ដោយ​លើក​ឡើង​ថា «​ហេតុ​អ្វី​ទើប​មិន​ឱ្យ​សិស្ស​ប្រុស​ធ្វើ​កិច្ចសន្យា​បែប​នោះ​ផង​» ធ្វើ​ឱ្យ​ពួក​គេ​យល់​ថា វា​គឺជា​ការ​រើសអើង​ភេទ ។

គ្រូបង្រៀន​ម្នាក់​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ហេតុផល​ដែល​បង្កើត​កិច្ចសន្យា​នោះ ព្រោះ​ចង់ឱ្យ​សិស្ស​ស្រី​រក្សា​តម្លៃ​ជានា​រី ទើប​ប្រកាស​ឱ្យ​ពួក​គេ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ធ្វើ​ជា​ភស្តុ​តាង ៕