ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពីរៀន​ត្រូវ​រថយន្ត​តាក់​ស៊ី​សាំងយ៉ុងបើក​បុក​ពី​ក្រោយ​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖​ យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗនៅ​នឹង​កន្លែងដោយ​សារ​រថយន្ត​ទួ​រី​ស​ម៉ាក​សាំង​យ៉ុ​ង​បើក​បុក​​ពីក្រោយ​ កាល​ពី​វេលា​ម៉ោង​២ ​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១២ ​វិច្ឆិកា ​​២០១៥

ខេត្តកំពង់ឆ្នាំង​ ៖​ យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែងដោយ​សារ​រថយន្ត​ទួ​រី​ស​ម៉ាក​សាំង​យ៉ុ​ង​បើក​បុក​​ពីក្រោយ​ កាល​ពី​វេលា​ម៉ោង​២ ​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១២ ​វិច្ឆិកា ​​២០១៥ នៅ​លើ​ផ្លូវជាតិ លេខ៥ ស្ថិត​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ​។

​លោក ឈឹ​ម សា​រុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​និយាយឱ្យ​ដឹងថា​​ យុវតី​រង​គ្រោះ​មានឈ្មោះ ឡេវ រចនា អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ​ជើង ​​រស់នៅ​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។​

នៅ​មុន​ពេល​កើតហេតុ យុវតី​រង​គ្រោះ​បាន​ចេញពី​រៀន​កួ​នៅ​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ​ជើង ដោយ​ជិះ​​​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង 1B-0069 ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង​ឆ្ពោះទៅ​ផ្ទះ​។

លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ម៉ាក​សាំង​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាកលេខ ភ្នំពេញ​2L-8760 បើក​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ស្របគ្នា​​បាន​មក​បុក​ម៉ូតូ​នាងពីក្រោយ ពេញ​ទំហឹង​បណ្តាល​ឱ្យ​ម៉ូតូ​ និង​នារី​រង​គ្រោះ​ប៉ើង​ធ្លាក់​ចិញ្ចើម​ផ្លូវ ដួល​ត្រឡប់ត្រឡិន​​ស្លាប់​ភ្លាមយ៉ាងអា​ណោ​ច​អាធ័មនៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​រះ​បង្គោល​ថ្ម​ចំណាំងផ្លាតនៅ​កៀនចិញ្ចើម ផ្លូវជាតិ​បាក់​អស់​៣-៤​ដើម​ថែម​ទៀត​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​សាំ​ងយ៉ុ​ង​ជា​អ្នក​បង្ក​គ្រោះថ្នាក់ បាន​ចុះ​រត់គេច​ខ្លួន​បាត់  ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​ រី​ឯសព​របស់​យុវតី​រង​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅធ្វើបុណ្យ​តាម​ប្រពៃណី៕