ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​បុព្វបុរស​មនុស្ស​សម័យ​បុរាណ
ទស្សនាវដ្តី «​ណា​ស្យូ​ណា​ល់​ជី​អូ​ហ្គ្រា​ហ្វិ​ក​» បាន​បង្ហាញ​ផ្ទៃមុខ​មនុស្ស​បុរាណ «​ចូ​ម៉ូ​ណា​ឡេ​ឌី​» គូរ​ដោយ​អ្នក​បុរាណវិទ្យា​លោក​ច​ន ហ្គើ​ច នៅ​ក្រុង​ទ្រូ​ម៉ា​ន​ស្ប៊ើ​ក សហរដ្ឋ​

១-​បុព្វបុរស​មនុស្ស​សម័យ​បុរាណ
ទស្សនាវដ្តី «​ណា​ស្យូ​ណា​ល់​ជី​អូ​ហ្គ្រា​ហ្វិ​ក​» បាន​បង្ហាញ​ផ្ទៃមុខ​មនុស្ស​បុរាណ «​ចូ​ម៉ូ​ណា​ឡេ​ឌី​» គូរ​ដោយ​អ្នក​បុរាណវិទ្យា​លោក​ច​ន ហ្គើ​ច  នៅ​ក្រុង​ទ្រូ​ម៉ា​ន​ស្ប៊ើ​ក សហរដ្ឋ​អាមេរិក ដែល​សន្និដ្ឋាន​ថា​ជា​បុព្វបុរស​របស់​មនុស្ស​ដែល​ជីក​ប្រទះ​ឃើញ​នៅ​ល្អាង​មួយ​ក្នុង​អាហ្វ្រិក​ខាងត្បូង ។

២-«iphone Apple »​ស៊េរី​ថ្មី ៖
 ក្នុង​ពិធី​តាំងពិព័រណ៍​នាឡិកា Apple ស៊េរី​ថ្មី​នៅ​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក​មាន​បង្ហាញ iphone 6s របស់​ក្រុមហ៊ុន Apple ស៊េរី​ថ្មី​ផង​ដែរ ។

៣-​ម៉ាស៊ីន​កក់សក់
បុរស​ចិន​ក្នុង​ខេត្ត​ស៊ី​ឈួ​ន បាន​ច្នៃប្រឌិត​ម៉ាស៊ីន​កក់សក់​ស្វ័យប្រវត្តិ​មួយ​ដោយ​គ្រាន់តែ​អង្គុយ​លើ​កៅអី ពាក់​ស្បោង​ប្លា​ស្ទិ​ក​ការពារ​ទឹក​ចូល​ភ្នែក និង​ប្លា​ស្ទិ​ក​ត្រងទឹក​ចូល​ទុ​ុ​យោ រួម​ទាំង​មួក ហើយ​បើកទឹក​មាន​ដោយ​សាប៊ូ​ដើម្បី​កក់សក់ និង​មាន​ម៉ាស៊ីន​ផ្លុំ​ស​ម្ងួ​ត​សក់​តែ​៥​នាទី​ជា​ការ​ស្រេច ។

៤-​លែង​អណ្តើក
កុមារ​នាំ​គ្នា​មើល​អណ្តើក​សមុទ្រ​មួយ​ក្បាល​នៅ​លើ​ដៃ​អ្នក​ជីវវិទ្យា​ជនជាតិ​អា​មេ​រិ​ក នៅ​ឆ្នេរសមុទ្រ​ក្រុង​ហ្គា​ល់​វ៉េ​ស្តុ​ន រដ្ឋ​តិច​សាស់ និង​ជា​អណ្តើក​មួយ​ក្នុង​ចំណោម​៦​ក្បាល​ដែល​បាន​លែង ។

៥-​ពិព័រណ៍​ឈុត​អវកាស
ឈុត​អវកាសយានិក រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​ក្នុង​លំហ​អវកាស​បាន​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​នៅ​ឯ​សារមន្ទីរ​វិទ្យាសាស្ត្រ​ក្រុង​ឡុ​ង​ដ៍រ​ហូត​ដល់​ថ្ងៃ​ទី​១៣ មីនា ២០១៦។

៦-​កាហ្វេ​មិន​ឱ្យ​ងងុយគេង
បុគ្គលិក​ក្នុង​ហាង​កាហ្វេ «​ជួន​វ៉ាល​ដេ​ស អូ​រី​ហ្សុ​ី​ន​» ក្នុង​ក្រុង​បូ​កូតា ប្រទេស​កូ​ឡុំ​ប៊ី បាន​លើក​កាហ្វេ​ជូន​អតិថិជន ខណៈ​ពេល​មុន​នេះ អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា​ពិសា​កាហ្វេ​នឹង​ធ្វើ​ឱ្យ​គេង​មិន​លក់ រួម​ទាំង​ភ្ញាក់​ពី​ដំណេក​យូរ ។

៧-​ផ្ទុះ​ភ្នំភ្លើង
សេះ​ព្រៃ​រត់​ប្រសាច ខណៈ​ពេល​នៅ​លើ​លំហ​អាកាស​ពោរពេញ​ដោយ​ផ្សែង និង​ផេះ​ពី​ភ្នំភ្លើង «​កូ​តូ​ប៉ាក​ស៊ី​» ប្រទេស​អេក្វាទ័រ ។

៨-​សំរាម​ប្លា​ស្ទិ​ក​នៅ​ពាសពេញ​សមុទ្រ
ក្រុម​នា​វឹក​របស់​នាវា​ត្រួតពិនិត្យ​តំបន់​អឺរ៉ុប បាន​រាយ​សំណាញ់​ជាប់​សំរាម​ប្លា​ស្ទិ​ក​យ៉ាងច្រើន​ក្នុង​មហាសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

៩-​សារមន្ទីរ​ថ្មី បង្ហាញ​តុ​ដ៏​ធំ​នៅ​លើ​លោក
តុ​ដ៏​ធំ​របស់​លោក​រ៉ូ​ប៊ើ​ត ធ័​រ​រៀន វិចិត្រករ​ជនជាតិ​អា​មេ​រិ​ក​នៅ​សារមន្ទីរ​ដឹ​ប្រ៊​ត ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បើក​ឱ្យ​ចូល​ទស្សនា​ជា​លើក​ដំបូង ក្រោយ​ពី​ពន្យារពេល​យ៉ាង​យូរ ។ សារមន្ទីរ​នោះ​មាន​ផ្ទៃ​៤.៥០០​ម៉ែត្រការ៉េ សាងសង់​អស់ប្រាក់​ជាង​១៤០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៤ ៕