ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ិក ប៊ុនហុក សម្រេចលាឈប់ពីប្រធាន គ.ជ.ប

2 ឆ្នាំ មុន

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ពាក្យលាឈប់ពីតួនាទីជាប្រធានគជប ដោយសារបញ្ហាសុខភាព ។ នេះបើតាមការបញ្ជាក់របស់លោក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព ។

រាជធានីភ្នំពេញ ៖  ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ពាក្យលាឈប់ពីតួនាទីជាប្រធានគជប ដោយសារបញ្ហាសុខភាព ។ នេះបើតាមការបញ្ជាក់របស់លោក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព ។

នៅព្រឹកថ្ងៃទី ៤ ខែមិថុនា នេះផងដែរ គណៈកម្មាធិការអចិន្រ្តៃយ៍សភាបានរៀបចំការប្រជុំតាមប្រព័ន្ធអនឡាញនិងបានអនុម័តយល់ព្រមសំណើលាឈប់ របស់ឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគជប ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីជ្រើសរើសបេក្ខជន ជាប្រធានថ្មីជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

«កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តមប្រធានបានដាក់ពាក្យឈប់ ដោយសារលោកមានបញ្ហាសុខខភាព» ។ នៅពេលសាកសួរថាតើនៅពេលនេះមានបេក្ខភាពថ្មីណានឹងត្រូវជ្រើសរើសជំនួសជាប្រធានគជប ថ្មីនោះ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍បញ្ជាក់ថា អ្វីៗនឹងធ្វើទៅតាមច្បាប់ ខ្ញុំចង់រម្លឹកថា មាត្រាទី ១១ នៃច្បាប់គជប បានចែងថា សមាជិករូបណាមួយគាត់លាឈប់ ឬក៏គាត់ឈប់ពីសមាសភាព គជប ទាំង ៩ រូបនេះឯង គឺគណៈកម្មាធិការអចិន្រ្តៃយ៍សភា លោកមានតួនាទីធ្វើការងារនេះ មានន័យថា គណៈកម្មាធិការអចិន្រ្តៃយ៍សភា នឹងពិភាគ្សាជាមួយគណបក្សនយោបាយដែលពាក់ព័ន្ធ អ៊ីចឹងរយៈពេល ៥ ថ្ងៃ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍សភាសម្រេចយល់ព្រមតាមសំណើរលាឈប់ហើយនោះ គឺប្រកាសជាចំហរដើម្បីជ្រើសរើស នូវបេក្ខជនថ្មី ។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ពន្យល់បន្ថែមទៀតថា «គឺថាគណៈកម្មាធិការអចិន្រ្តៃយ៍សភា គឺទៅសម្របសម្រួល ជាមួយគណបក្សនយោបាយដែលពាក់ព័ន្ធដើម្បីប្រកាសជ្រើសរើសជាសាធារណៈនូវបេក្ខជន គឺរយៈពេល ៥ ថ្ងៃ ។ បន្ទាប់ពីប្រកាសគឺគាត់ចរចាជាមួយគណបក្សក្នុងរយៈពេល ៥ ថ្ងៃនេះ ហើយនៅពេលបានទទួលពាក្យពីបេក្ខជនហើយ បានគណៈកម្មាធិការអចិន្រ្តៃយ៍សភានឹងឯងគឺអញ្ជើញខាងគណបក្សមកជ្រើសរើសក្នុងចំណោម បេក្ខជនហ្នឹងឯង ។ គឺថាក្នុងចំណោមជ្រើសរើសហ្នឹង គឺយ៉ាងយូរ ៣ ថ្ងៃ គឺគណបក្សជ្រើសរើសហើយ អ៊ីចឹងគណៈកម្មាធិការអចិន្រ្តៃយ៍សភា នឹងបញ្ជួនបេក្ខភាព បេក្ខជណហ្នឹងឯងទៅសភា ដើម្បីផ្តល់សេចក្តីទុកចិត្ត ។ អ៊ីចឹងយ៉ាងយូរពី ២ថ្ងៃទៅ ៣ ថ្ងៃយ៉ាងយូរ ។ អ៊ីចឹងយ៉ាងយូរបំផុត គឺ ១១ ថ្ងៃ គឺនីតិវិធីនឹងសម្រេចចប់សព្វគ្រប់» ។  

សូមបញ្ជាក់ថា មានអាយុ ៧៥ឆ្នាំ នៅឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ិក ប៊ុនហុក រួមទាំងសមាសភាពគ.ជ.ប ៨រូបទៀត ត្រូវបានរដ្ឋសភា បោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រោយការសម្របសម្រួលនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមរូបមន្ត ៤-១-៤ ( គណបក្សប្រជាជនកម្ពុជា ៤រូប សង្គមស៊ីវិល ១រូប និងគណបក្សសង្គ្រោះជាតិ ៤រូប )។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ លោក ស៊ិក ប៊ុនហុក រួមទាំងសមាសភាពគ.ជ.ប ៨រូបទៀត បានចូលកាន់តំណែងជាផ្លូវការនៅ គជប ។

ជាអតីតគ្រូបង្រៀន ឯកឧត្តម ស៊ិក ប៊ុនហុក ក៏ធ្លាប់ជាទីប្រឹក្សាគ.ជ.ប ក្នុងជំនាន់លោកតា ឆេង ផុន ជាប្រធានគ.ជ.ប នៅអាណត្តិទី១ កាលពីឆ្នាំ១៩៩៨។ ឯកឧត្តម ស៊ិក ប៊ុនហុក ក៏ជាអតីតតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ