ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុលស្រាស្លា.ប់ឡើងដល់ ៣១នាក់ នៅខេត្តចំនួន៣

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​ករណី​ពុល​ស្រា​ស្លា​.​ប់​ចំនួន​៧​នាក់​ទៀត នៅ​ខេត្តពោធិសាត់ ដែល​ករណី​នេះ​ធ្វើ​ឲ្យ​មនុស្ស​សរុប​៣១​នាក់ ហើយ​ស្លា​.​ប់​ដោយសារ​ពុល​ស្រា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​ករណី​ពុល​ស្រា​ស្លា​.​ប់​ចំនួន​៧​នាក់​ទៀត នៅ​ខេត្តពោធិសាត់ ដែល​ករណី​នេះ​ធ្វើ​ឲ្យ​មនុស្ស​សរុប​៣១​នាក់ ហើយ​ស្លា​.​ប់​ដោយសារ​ពុល​ស្រា ។

ក្រសួង​បាន​លើក​ឡើង​ថា មាន​អ្នក​ស្លាប់​ដោយ​ពុល​ស្រា​ចំនួន ៧​នាក់​ទៀត នៅ​ស្រុក​ក្រគរ ខេត្តពោធិសាត់ ។ សរុប​ស្លាប់​អស់ ៣១​នាក់ រយ​:​ពេល​មួយ​ខែ​នេះ ​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកណ្តាល​ចំនួន​១៤​នាក់ ខេត្តកំពត​ចំនួន​១០​នាក់ និង​ខេត្តពោធិសាត់​ចំនួន​៧​នាក់ ។

ក្រសួង​ក៏​បាន​បន្ត​ថា តាម​រយៈ​ការ​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​កន្លែង​កើតហេតុ ​និង​ការ​សាកសួរ​បាន​រក​ឃើញ​ថា មានការ​ស្លាប់​ដោយសារ​សង្ស័យ​ពុល​ស្រា ស និង​ស្រាថ្នាំ ជា​បន្តបន្ទាប់ សរុប​ចំនួន​៧​នាក់ (​ស្រី​៧​នាក់​) ដោយ​ចាប់ផ្តើម​ស្លាប់ ពី​ថ្ងៃ​ទី​២៨ ខែឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នេះ និង​ភាគច្រើន​នៃ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ពិសា​ស្រា​ដែល​មាន​ជាតិ​មេតា​ណុ​ល​ខ្ពស់ និង​មានការ​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ក្រសួង​ថា មក​ដល់ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​អ្នក​ប៉ះពាល់​សរុប​៩៦ នាក់ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ មន្ទីរ​ព​ទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដោយ​ផ្អែក​លើ​ស្ថានភាព​សុខភាព​របស់​គាត់​មួយ​ចំនួន​បានជា​សះស្បើយ និង​មួយ​ចំនួន​ទៀត​បាន និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅឡើយ ។

ករណី​ទាំងអស់​ចាប់ផ្ដើម​ឡើង​ដោយ​មាន​រោគ​សញ្ញា​ដូច​ជា ស្រវាំងភ្នែក ព្រិល​ភ្នែក ណែន​ដើមទ្រូង ចុក​ទ្រូង​ថប់ដង្ហើម ត្រជាក់​ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធី​ង​ធោ​ង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយ​ក៏​បាន​យក​សំណាក​ស្រាថ្នាំ និង​ស្រាស ពី​ទីតាំង​៣​កន្លែង​សម្រាប់​ធ្វើការ​វិភាគ និង​បាន​ផ្ញើរ​មក​ក្រសួងសុខាភិបាល​នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ ។

លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញ​ថា មន្ទីរពិសោធន៍​ទទួល​បាន​សំណាក​ស្រាថ្នាំ និង​ស្រាស​៤​សំណាក មាន​សំណាក ស និង​ស្រាថ្នាំ ដែល​មាន​សារធាតុ​មេតា​ណុ​ល Metfraro)​លើស​កម្រិត​ខ្ពស់​ពី​៩, ៥​ដល់​១៥​ភាគរយ​ដែល​ធ្វើ​ឱ្យ​ពុល ដែល​កម្រិត​មិន​ពុល​នោះ​មិន​ត្រូវ​លើស​ពី​០ ,១% ឡើយ ។

ពាក់ព័ន្ធ​នឹង​ករណី​ឈឺ និង​ស្លាប់​ខាងលើ ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា « ហេតុការណ៍​ស្លាប់ នៅ​ភូមិ​ទាំង​២​នៃ​ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាន​កើតឡើង​ដោយសារ​ពួក​គាត់​បាន​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ដែល​មាន​មេតា​ណុ​ល​ខ្ពស់ បញ្ចា​ក់តាម​លទ្ធផល​បាន​មក​ពី​មន្ទីរពិសោធន៍ » ។
ដោយហេតុ​ថា ករណី​ស្លាប់​ដោយសារ​តែ​ការ​បរិភោគ​ស្រា មាន​សារធាតុ​មេតា​ណុ​ល នៅ​តែ​បន្ត​កើត​មាន​ឡើងជា​ដដែល​ៗ នៅ​ក្នុង​ត្រី​មាន​ទី​១ នៃ​ឆ្នាំ​២០២១​នេះ មាន​ជា​អាទិ៍​ករណី​ស្លាប់ ១៤​ករណី នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ពី​ថ្ងៃ​ទី​៨ ដល់ទី​២៣ ខែឧសភា ចំនួន ១៤​នាក់ ករណី​ស្លាប់​នៅ ស្រុក​កំពង់ត្រាច ខេត្តកំពត ចំនួន​១០​នាក់ និង​ករណី​ស្លាប់​នៅ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៧​នាក់​នេះ ដែល​សរុប​រួម​ទាំងអស់​ស្លាប់​៣១​នាក់​ហើយ ដោយសារ​តែ​ពុល​ស្រា ។

លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត និង​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំងអស់ អនុវត្ត​វិធានការ​ដូច​ខាងក្រោម ដើម្បី​ការពារ​ការ​ពុល​ស្រា​ដែល​បិត​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​រក្សា​ជីវិត​របស់​ខ្លួន ៖ ចូលរួម​កុំ​ពិសា​ស្រា ដែល​ឋិត ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ ជា​ពិសេស គឺ ពិសា​ស ឬ​ស្រាថ្នាំ ដែល​យក​មេតា​ណុ​លម​កលាយ​នេះ​តែ​ម្ដង ។

ចំពោះ​អ្នក​ប្រកប​អាជីវកម្ម ហាម​ដាច់ខាត កុំ​យក​សារធាតុ​មេតា​ណុ​លម​កលាយ​ធ្វើ​ស្រាស ដែល​បង្ក​ឱ្យ​ពុល និង​ស្លាប់​បាត់បង់​ជីវិត ៕