ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ហាង​ផឹកស៊ី​យីហោ លី​ណា ចាប់​ឃាត់ខ្លួន​មនុស្ស​២៥​នាក់​មក​អប់រំ​នៅ​ស្រុក​ស្វាយ​ទាប

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ហាង​ផឹកស៊ី និង​ហាង​ខារ៉ាអូខេ ចាប់​កម្រើក​បើក​ធ្វើ​អាជីវកម្ម និង​ទទួលភ្ញៀវ​ឲ្យ​ចូល​ផឹកស៊ី​ផ្គើន និង​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​របស់​រាជរដ្ឋាភិបាល «៣​កុំ ៣​ការពារ​»​ដោយ​មិន​បាន​ចូលរួម​អនុវត្ត ខណៈ​នៅ​ខេត្តស្វាយរៀង​កំពុង​ផ្ទុះ​ការ​ឆ្លង​រាល​ជម្ងឺ​កូ​វី​ដ​១៩…

ខេត្តស្វាយរៀង​៖ ហាង​ផឹកស៊ី និង​ហាង​ខារ៉ាអូខេ ចាប់​កម្រើក​បើក​ធ្វើ​អាជីវកម្ម និង​ទទួលភ្ញៀវ​ឲ្យ​ចូល​ផឹកស៊ី​ផ្គើន និង​វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​របស់​រាជរដ្ឋាភិបាល «៣​កុំ ៣​ការពារ​»​ដោយ​មិន​បាន​ចូលរួម​អនុវត្ត ខណៈ​នៅ​ខេត្តស្វាយរៀង​កំពុង​ផ្ទុះ​ការ​ឆ្លង​រាល​ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​មក​ដល់​ថ្ងៃ​ទី​០៣ មិថុនា ២០២១​នេះ ។

ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ កើនឡើង​ដល់​៩៣០​នាក់ ស្រី​៥៤៧​នាក់ (​ជនជាតិ​ខ្មែរ​៨៨៦​នាក់ ជនបរទេស​ចំនួន​៤៤​នាក់​) ករណី​ជា​សះស្បើយ​៤៦៣​នាក់​ស្រី​២២២​នាក់ ស្លាប់​០៦​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត​កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ។

ករណី​ចុះ​បង្ក្រាប​ហាង​ផឹកស៊ី​យីហោ លី​ណា នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដោយ​លោក​ម៉ែ​ន សា​រ៉ា​ន់ អភិបាលស្រុក​ស្វាយ​ទាប និង​ជា​មេបញ្ជាការ​ឯកភាព​ស្រុក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ទាប «​ចំនួន​០៤​នាក់ រថយន្ត​០១​គ្រឿង អាវុធ​០១​ដើម​» សហការ​ជាមួយ​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ និង​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ចុះ​ធ្វើ​រដ្ឋបាល​បិទ ហាង​ផឹកស៊ី​មួយ​កន្លែង​មាន​យីហោ «​លី​ណា »​ត្រង់​ចំណុច​ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង និង​បាន​ឃាត់ខ្លួន​ម្ចាស់​ហាង និង​ស្ត្រី​បម្រើ​ការងារ ព្រមទាំង​ភ្ញៀវ​ចូល​ផឹកស៊ី ចំនួន​២៥​នាក់ ស្រី​០៥​នាក់ ដើម្បី​អប់រំ ស្តី​ពី​ជំងឺរាក​ត្បា​តនៃ​មេរោគ​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ និង​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ។

បន្ទាប់​មក​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ហាង​បិទ​អាជីវកម្ម​បណ្តោះអាសន្ន​រង់ចាំ​ការ​ដោះស្រាយ និង​ការ​អនុញ្ញាតិ​ពី​ក្រសួងទេសចរណ៍​ជា​ថ្មី ។

បច្ចុប្បន្ន មនុស្ស​ទាំង​២៥​នាក់ បាន​ដោះ​លែងអោយ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ទាំង​យប់ ។ ចំណែក​មហាជន​វិញ​បាន​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក​ស្វាយ​ទាប ដែល​បាន​បង្ក្រាប និង​បិទ​ហាង​យីហោ លី​ណា ផ្អាក​អាជីវកម្ម ក៏​ប៉ុន្តែ​គួរ​ណាស់ ធ្វើការ​ផាកពិន័យ រួច​ចាប់​មនុស្ស​២៥​នាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័ ១៤​ថ្ងៃ​និង​យក​សំណាក​វិភាគ​ធ្វើ​តេស​រហ​ស័ រក​កូ​វី​ដ​១៩​សិន​មិន​គួរ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិះ​ទេ មាន​ហា​នី​ភ័យ​ខ្លាំង​ណាស់​ទាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ