ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​តាម​បន្ទាត់​ព្រំដែន​​ជួប​ពិភាក្សា​ជាមួយ​កម្លាំងយោធា​ភាគី​ថៃ​ឲ្យ​បញ្ឈប់​សកម្មភាព​ដោះ​មីន​តាម​បន្ទាត់​ព្រំដែន​ម​ង្គោ​ល​សីមា​លេខ​២៧

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ចម្រុះ​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ជួប​ពិភាក្សា​ជាមួយ​កម្លាំងយោធា​ភាគី​ថៃ​អោយ​បញ្ឈប់​សកម្មភាព​ដោះ​មីន តាម​បន្ទាត់​ព្រំដែន​ម​ង្គោ​ល​សីមា លេខ​២៧ ដែល​ជួប​ពិភាក្សា​នៅ​វេលា​ម៉ោង​១១,៥០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ចម្រុះ​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ជួប​ពិភាក្សា​ជាមួយ​កម្លាំងយោធា​ភាគី​ថៃ​អោយ​បញ្ឈប់​សកម្មភាព​ដោះ​មីន តាម​បន្ទាត់​ព្រំដែន​ម​ង្គោ​ល​សីមា លេខ​២៧ ដែល​ជួប​ពិភាក្សា​នៅ​វេលា​ម៉ោង​១១,៥០​នាទី ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក ។

កងកម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​បាន​ប្រាប់​ថា ៖ កម្លាំង​អង្គភាព​ដោះ​មីន​ថៃ​បាន​ធ្វើ​សកម្មភាព​ដោះ​មីន តាម​បន្ទាត់​ព្រំដែន​មិន​ប្រក្រតី ឬ​ព្រំដែន​ស​ត្រង់​បង្គោល​សីមា​លេខ​២៧ ត្រង់​ច​ណុ​ច​TA.283993-1572298 ហើយ​កងកម្លាំង​ចម្រុះ​ចេញ​ល្បាត​ប្រទះ​ឃើញ​អោយ​បញ្ឈប់​សកម្មភាព​ដោះ​មីន​លើ​តំបន់​មិន​ប្រក្រតី ឬ​ព្រំដែន​ស ។

កម្លាំង​បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់​កម្លាំងយោធា​ដោះ​មីន​ថៃ​អោយ​បញ្ឈប់​សកម្មភាព​ដោះ​តាម​បន្ទាត់​ព្រំដែន ហើយ​កម្លាំង​ចម្រុះ​កម្ពុជា​មាន​កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧​និង​កម្លាំងយោធា​ប្រមាណ​ជាង​១០​នាក់ បាន​ជួប​ពិភាក្សា​ជាមួយ​កម្លាំងយោធា​ថៃ ដោយ​កម្លាំង​ចម្រុះ​កម្ពុជា​សុំ​អោយ​កម្លាំង​អង្គភាព​ដោះ​មីន​ថៃ​ត្រូវ​បញ្ឈប់​សកម្មភាព​ដោះ​មីន​លើ​តំបន់​មិន​ប្រក្រតី ឬ​ជា​តំបន់​ស​ទុក​ដោយ​រាជរដ្ឋាភិបាល​ទាំង​ពីរ​ជា​អ្នក​ដោះស្រាយ ។

តែ​កម្លាំងយោធា​ភាគី​ថៃ​បាន​ឆ្លើយ​តប​ថា ៖ រឿង​នេះ​និង​សុំ​យោបល់​ទៅ​ថ្នាក់លើ​សិន​យ៉ាងណា​នោះ​និង​ប្រាប់​តាម​ក្រោយ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ