ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខែ​ដំបូង​កម្ពុជា​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​ជាង​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​អំពី​ការ​នាំ​ចេញ​នាំ​ចូល​ទ្វេភាគី​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី​មាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង​២៨%​។ បើ​តាម​របាយការណ៍​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​៤​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​មាន​ទឹកប្រាក់​ជាង​១,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ​២៩,៥៣% ខណៈ​សហរដ្ឋអាមេរិក​នាំ​ចូល​មាន​ទឹកប្រាក់​ជាង​៩៣​លាន​ដុល្លា​អា​មេ​រិ​ក​កើនឡើង​ជាង​១០% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។ ពាក់ព័ន្ធ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​វ​បាន​លើក​ឡើង​ថា​ទំនាក់​ទំ​និង​រវាង​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ យោង​តាម​របាយការណ៍​អំពី​ការ​នាំ​ចេញ​នាំ​ចូល​ទ្វេភាគី​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​ទ្វេភាគី​មាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង​២៨%​។ បើ​តាម​របាយការណ៍​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​៤​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំ​ចេញ​មាន​ទឹកប្រាក់​ជាង​១,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ​២៩,៥៣% ខណៈ​សហរដ្ឋអាមេរិក​នាំ​ចូល​មាន​ទឹកប្រាក់​ជាង​៩៣​លាន​ដុល្លា​អា​មេ​រិ​ក​កើនឡើង​ជាង​១០% បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

ពាក់ព័ន្ធ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​វ​បាន​លើក​ឡើង​ថា​ទំនាក់​ទំ​និង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​យើង​សង្កេត​ឃើញ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ការ​នាំ​ចេញ​របស់​យើង​ទៅ​សហរដ្ឋអាមេរិក​មាន​កំណើន​គួរ​ជាទី​គាត់​សម្គាល់ ពិសេស​យើង បាន​នាំ​ចេញ​សម្លៀក​បំពាក់ កាបូប​ធ្វើ​ដំណើរ​និង​សម្ភារៈ​ផ្សេង​ៗ​គឺ​មាន​កំណើន ជាក់ស្តែង​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ បើ​យើង​មើលទៅ​លើ​ទំហំ​ពាណិជ្ជកម្ម​សរុប​កើនឡើង​ជាង​២៨%​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​«​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​កំណើន​២៩%​នេះ ជា​ចំណុច​សុទិដ្ឋិនិយម​មួយ​បើ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ជំ​ងឹ​កូ​វី​ដ​១៩​នេះ​ក្តី ប៉ុន្តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នូវ​រក្សា​បាន​ស្ថិរ​ភាពល្អ​ប្រសើរ ហើយ​សហរដ្ឋអាមេរិក​នៅ​ចាត់​ទុក​ប្រទេស​កម្ពុជា​នូវ​តែ​ប្រភព​មួយ​នៃ​ការ​ផលិត​សម្រាប់​នាំ​ចេញ​ដែល​សហរដ្ឋអាមេរិក​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ដៃគូ​ទទួល​ទិញ​សម្លៀក​បំពាក់ កាបូប​ធ្វើ​ដំណើរ និង​ស្បែកជើង​ផលិត​ចេញពី​កម្ពុជា​»​។

បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ កន្លង​មក​យើង​សង្កេត​ឃើញ​ថា ភាព​អនុគ្រោះ​ពាណិជ្ជកម្ម​ទូទៅ​(GSP) ដែល​យើង​មាន​ជាមួយ​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​បច្ចុប្បន្ន​យើង​កំពុង​មានការ​ត្រួតពិនិត្យ​ឡើង​វិញ ហើយ​ដាក់​ស្នើ​ទៅ​សភា​អា​មេ​រិ​ក​ដើម្បី​អនុម័ត​នោះ យើង​សង្ឃឹមថា​សហរដ្ឋអាមេរិក​នឹង​អនុម័ត​ដោយ​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះជា​ថ្មី​ឡើង​វិញ​ជូន​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ហើយ​បើសិន​យើង​ទទួល​បាន​ប្រពន្ធ​អនុគ្រោះ​នេះ​បន្ត​ទៅ​ទៀត វា​អាច​និង​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​យើង​និង​កើនឡើង​ថែម​ទៀត​។

ឯកឧត្តម ប៉ែន សុ​វិជាតិ សង្កត់ធ្ងន់​ថា​«​យើង​មាន​សុទិដ្ឋិនិយម​ដោយសារ​ទីផ្សារ​សព្វថ្ងៃ​នៅ​សហរដ្ឋអាមេរិក​ក្តី​ក៏​មានការ​ចាក់​វ៉ាក់សាំង​ក៏​ដូច​ជា​តម្រូវការ​ទីផ្សារ​មានការ​កម្រើក​មក​វិញ អីចឹង​យើង​សង្ឃឹមថា​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​នឹង​មានការ​ឡើង​ថែម​ទៀត ថ្វី​ត្បិត​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុ​ជាមួយ​ចំនួន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​រោងចក្រ​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​នៅ​បន្តដំណើរ​ការ​របស់​ខ្លួន​ដដែល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ