ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​ រ៉េ​ចង្កូត​បុក​ដើមឈើ រង​របួស​ច្រើន​នាក់ នៅ​ស្រុក​ឧដុង្គ

2 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ ដោយសារ​តែ​រថយន្ត​ដឹក​ក្រុម​កម្មករ​-​កម្មការិនី បើក​រ៉េ​ចង្កូត​ព្រុល​ទៅ​បុក​ដើមឈើ នៅ​ចំណុច​ភូមិ​ច្បារ​ច្រុះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ…

ខេត្តកំពង់ស្ពឺ ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ ដោយសារ​តែ​រថយន្ត​ដឹក​ក្រុម​កម្មករ​-​កម្មការិនី បើក​រ៉េ​ចង្កូត​ព្រុល​ទៅ​បុក​ដើមឈើ នៅ​ចំណុច​ភូមិ​ច្បារ​ច្រុះ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ជា​ច្រើន​នាក់ ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ថុ​ល ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ត្បែង ឃុំ​រុងរឿង ស្រុក​ថ្ពង ដោយ​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង លុះដល់​ចំណុច​ខាងលើ បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើមឈើ​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ ជួយ​សង្គ្រោះ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​នគរបាល​ក្រោយ​ទទួល​បាន​ព័ត៌មាន ជំនាញ​បាន​ចុះ​ទៅ​កាន់​គោលដៅ និង​បាន​ជួយ​សង្គ្រោះ​បន្ទាន់ ក្នុង​នោះ កម្មករ​-​កម្មការិនី រង​របួស​មាន​ចំនួន ២១​នាក់ ស្រី​០៩​នាក់ ក្នុង​នោះ​របួសធ្ងន់​ចំនួន ០៦​នាក់​ស្រី កម្លាំង​នគរបាល​កំពុង​បន្ត​ជួយ​ជន​រង​គ្រោះ​ផ្សេង​ទៀត ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​នៅឡើយ​ទេ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឧដុង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ