ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ​ច​ម៉ូតូ​បងថ្លៃ​ជិះ​គេច​ពីខេត្ត​​សំដៅ​ទៅ​ភ្នំពេញ ​ស្រាប់តែ​ជួបគ្រោះអកុសលតាមផ្លូវ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ធុនធំមួយគ្រឿងបុកជាមួយ​ម៉ូតូមួយគ្រឿង បណ្តាល​ឱ្យ​​​អ្នកបើកបរ​ម៉ូតូ​បាត់បង់

​ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ធុនធំមួយគ្រឿងបុកជាមួយ​ម៉ូតូមួយគ្រឿង បណ្តាល​ឱ្យ​​​អ្នកបើកបរ​ម៉ូតូ​បាត់បង់ជីវិត ចំណែកអ្នកបើកបរ​រថយន្តបានរងរបួស​មធ្យម ។​

​ហេតុការណ៍​​ខាងលើនេះបានកើតឡើងកាលពី​វេលា​ម៉ោង៧និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ​២០២១ លើ​​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០៥-២០៦ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​ភាគី​ខាង​ម៉ូតូ​មួយ​​គ្រឿង ម៉ាក​ហុងដាឌ្រីម​ ធុន​C125 ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ ​1HH-0204 បើកបរ​ដោយ​ឈ្មោះ អាន់ គុណ ភេទ​ប្រុស អាយុ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​បានបាត់បង់ជីវិត ។ ចំណែកភាគី​ខាង​រថយន្ត​ធុន​ធំ១​គ្រឿង ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ​ 3C-2417 បើកបរ​ដោយ​ឈ្មោះ សួន រួម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​នៅ​ខេត្តកំពង់ស្ពឺ ​បានរ​ងរបួសមធ្យម​។

​តាមប្រភពព័ត៌​មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូមួយ​គ្រឿង ម៉ាក​ហុង​ដា​ បើកបរ​ដោយ​បុរសម្នាក់ ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​​ទិ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​​ក៏ជ្រុល​​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ​​បណ្តាលឱ្យ​​អ្នកបើកបរ​ម៉ូតូស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកអ្នកបើកបររថយន្តបានរងរបួសមធ្យម ត្រូវបានគេបញ្ជូលទៅព្យាបាលនៅ​គ្លីនិកឯកជន ។

ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បីយកទៅ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ​រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

តាម​ការ​បំភ្លឺ​ពី​បងថ្លៃ​របស់​ជន​រង​គ្រោះ​ជាអ្នកបើកបរ​ម៉ូតូ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ ឈ្មោះ អាន់ គុណ ត្រូវជា​ប្អូនថ្លៃ បាន​លួច​យក​ម៉ូតូ​របស់​​គាត់​​ពី​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជិះគេខ្លួន​ឆ្ពោះទៅភ្នំពេញ លុះមកដល់​ចំណុច​ខាង​លើ​ក៏​បាន​បុក​ជាមួយ​រថយន្ត​ បណ្តាល​ឲ្យ​​បាត់បង់ជីវិត​​តែ​ម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ