ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក ព្រម​ទទួលយក​សំណើររឿង​ជំពាក់​បំណុល​ទៅ​ប្រាប់​ប្រធានាធិបតី

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ស្នើ​សុំ​រឿង​ជំពាក់​បំណុល​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ព្រម​ទទួលយក​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ទៅ​ប្រាប់​ប្រធានាធិបតី​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ស្នើ​សុំ​រឿង​ជំពាក់​បំណុល​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ព្រម​ទទួលយក​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ទៅ​ប្រាប់​ប្រធានាធិបតី​មេ​រិ​ក លោក Joe Biden រឿង​បំណុល​កម្ពុជា​ជំពាក់​សម័យ​សង្គ្រាម ។

ការ​យល់​ព្រមយក​សំណើរ​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ លោកស្រី Wendy R. Sherman ។

ក្នុង​ជំនួប​លោកស្រី​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​កន្លង​មក​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​លើ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មនុស្សធម៌ ដូច​ជា អនុញ្ញាត​ឲ្យ​នាវា Wasterdam ចូល​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ដែល​ជាប់​នៅ​លើ​នាវា​ដោយ​ប្រទេស​ដទៃ​ទៀត​មិន​អនុញ្ញាត​ឱ្យ​ចុះ​ចត​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​នោះ ។

លោកស្រី ក៏​បាន​គោរព​ជម្រាប​ជូន សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​មាន ទាំង​ការ​លុប​បំបាត់​បំណុល​របស់​កម្ពុជា​កិច្ច​សហប្រតិបត្តិការ​លើ​ប្រេង និង​ឧស្ម័ន និង​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​ទឹក បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ថាមពលបៃតង និង​បញ្ហា​ដទៃ​ទៀត​ជា​ច្រើន ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ លោកស្រី ផង​ដែរ ក្នុង​ឱកាស​ដែល​លោកស្រី Wendy R. Sherman បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​នេះ ជា​ពិសេស​អ្វី​ដែល​លោកស្រី បាន​លើក​ឡើង ដូច​ជា​ការ​ដោះស្រាយ​បំណុល សម្ដេច​តេ​ជោ បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ជា​ពិសេស លោក​ប្រធានាធិបតី Joe Biden ពិនិត្យ​ពិចារណា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​មាន​ចំពោះ​សហរដ្ឋអាមេរិក តាម​វិធី​ទ្វេរ​ភាគី ៖ ទី​១- អនុញ្ញាត​ឲ្យ​កម្ពុជា​សង​ប្រាក់​បំណុល​នេះ​តាម​កម្មវិធី​ឡើង​វិញ​បន្តិច​ម្ដង​ៗ ,

ទី​២- សងបំណុល​តាម​កម្មវិធី​ដែល​មាន ការ​ប្រាក់​មិន​លើស​ពី​១​ភាគរយ និង​ទី​៣-​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​គឺ​សំណង​ចំនួន ៧០% ត្រូវ​បង្វិល​មក​ធ្វើ​ជា​ជំនួយ​ដល់​កម្ពុជា​វិញ ទៅ​លើ​វិស័យ​អប់រំ វិស័យ​វប្បធម៌ វិស័យ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ ក៏​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បញ្ជូន​ជនជាតិ​កម្ពុជា​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ ។

ជា​ការ​ឆ្លើយ​តប អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​រាល់​កិច្ច​សហប្រតិបត្តិការ ហើយ​អនុរដ្ឋមន្ដ្រី​ក៏​សន្យា​ថា អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់ សម្ដេច​តេ​ជោ ដែល​ជា​សំណើ​នេះ អនុរដ្ឋមន្ដ្រី​នឹង​ជម្រាប​ជូន លោក ប្រធានាធិបតី Joe Biden ៕