ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​តុក្កតា ក្នុង​ក្រុង​តា​ខ្មៅ ត្រូវ​កម្លាំង​នគរបាលជួយពន្លត់ រលត់​ទាំងស្រុង

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គី​ភ័យ​ឆាប់ឆេះ​រោងចក្រ​ផលិត​តុក្កតា​ធ្វើ​អំពី​ថ្ម មួយ​កន្លែង​ដែល​ស្ថិត​នៅ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គី​ភ័យ​ឆាប់ឆេះ​រោងចក្រ​ផលិត​តុក្កតា​ធ្វើ​អំពី​ថ្ម មួយ​កន្លែង​ដែល​ស្ថិត​នៅ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តកណ្ដាល​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ដើម្បី​អន្តរាគមន៍​ករណី​អគ្គី​ភ័យ​នេះ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ និង​កម្លាំង​ក្រោម​ឱវាទ ចុះ​អន្តរា​គន៍​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ រហូត​រលត់​បាន​ទាំងស្រុង នា​ព្រលប់​ថ្ងៃ​ដដែល នៅ​ចំណុច​រោងចក្រ​ផលិត​តុក្កតា «​ច្រាង​ហ៊ួ​រ ខេ​ម​បូ​ឌា អិន​ធឺ​ប្រាយ​» ចំណុច​ឃ្លាំង​បាញ់ថ្នាំ ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

មូលហេតុ​ឆេះ​នេះ គឺ​បណ្តាល​មក​ពី​ជាង​ផ្សារ​ជើង​កង្ហារ ធ្លាក់​កំទេច​ផ្កាភ្លើង មក​លើ​តុក្កតា បណ្តាល​អោយ​ឆាបឆេះ​តែ​ម្តង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦​គ្រឿង ក្នុង​នោះ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចំនួន​០៣​គ្រឿង និង​រថយន្ត​បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន​០៣​គ្រឿង បាន​រលត់​ទាំងស្រុង ។ ចំណែក​សម្ភារ​ខូចខាត​មិន​ទាន់​សន្និដ្ឋាន​បាន​នៅឡើយ​ម្ចាស់​មិន​ទាន់​បាន​បំភ្លឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ