ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​ការ​នាំ​ជ្រូក​ពី​ខាងក្រៅ​ថយ​ចុះ​​ជាង​១​ម៉ឺន​ក្បាល​រហូត​ជាង​៣០០​ក្បាល​ក្នុង​មួយ​ថ្ងៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​អត្រា​ចិ​ញ្ចឹ​ម​ជ្រូក​ក្នុង​ប្រទេស​មាន​កំណើន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ជ្រូក​ពី​ខាងក្រៅ​មាន​ចំនួន​ថយ​ពី​ជាង​១​ម៉ឺន​ក្បាល រហូត​៣០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ។ នេះ​បើ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សន៍​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដោយសារ​អត្រា​ចិ​ញ្ចឹ​ម​ជ្រូក​ក្នុង​ប្រទេស​មាន​កំណើន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ជ្រូក​ពី​ខាងក្រៅ​មាន​ចំនួន​ថយ​ពី​ជាង​១​ម៉ឺន​ក្បាល រហូត​៣០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ។ នេះ​បើ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នៅ​ព្រឹក​ថ្ងៃ​ទី​១​មិថុនា​ឆ្នាំ​២០២១ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ពេល​មុន​មួយ​ថ្ងៃ យើង​នាំ​ចូល​ជ្រូក​ជាង​១​ម៉ឺន​ក្បាល ដោយ​ថយ​មក​៨​ពាន់​ក្បាល រហូត​ដល់​៥​រយ​ក្បាល ឬ​៣០០​ក្បាល​ផង​ដែរ​» ។

លោក​បាន​លើក​ឡើង​ថា មូលហេតុ​កាត់​បន្ថយ​នាំ​ចូល​សត្វ​នេះ​ដោយសារ​ក្រសួង​បាន​ជំរុញ​ឲ្យ​មានការ​ចិញ្ចឹម​ក្នុងស្រុក​មាន​សន្ទុះ​កើនឡើង ។

ក្នុង​ឱកាស​នោះ​ដែរ ឯក​ឧ​រដ្ឋមន្ត្រី​ក៏​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹមសត្វ​ក៏​មាន​សន្ទុះ​កើនឡើង​ដែរ ។ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដាក់​ផែនការ​នាំ​ចូល​ពី​ក្រៅ​ដោយ​បង្កើន​ការ​ចិញ្ចឹម​ក្នុងស្រុក​វិញ ។

ក្នុង​នោះ​យើង​ពេល​មុន​មាន​ក្រុមហ៊ុន​នាំ​ចូល​សត្វ​ប្រមាណ​ជាង​១០​ក្រុមហ៊ុន តែ​ពេល​នេះ​បាន​កាត់​បន្ថយ​នៅ​ប្រមាណ​៦​ក្រុមហ៊ុន ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​បាន​លើក​ឡើង​ថា រយៈ​៥​ខែ ឆ្នាំ​២០២១ ទិន្នផល​ស្រូវ​បាន​ច្រើន បើ​ធៀប​នឹង​រយៈពេល ដូច​គ្នា​ឆ្នាំ​២០២០ លោក​ថា ដោយសារ​អាកាសធាតុ​អំណោយផល​ក្នុង​រយៈពេល​៥ ខែ​ឆ្នាំ​២០២ ១​ធ្វើ​ឲ្យ​កសិករ​ប្រមូល​ផល​បាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០២០​ក្នុង​រយៈពេល​ដូច​គ្នា ។

រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖«​ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ ក្នុង​ទិន្នផល​ស្រូវប្រាំង​ជាក់ស្តែង​ក្នុង​ផ្ទៃដី​ជាង​៦៤៦​ពាន់​ហិ​កតា​បាន​ដាំ​ដុះ បាន​ផល​ជាង​២ លាន​៩​សែន ៣​ម៉ឺន​តោន មាន​កំណើន​ច្រើន​ជាង​ឆ្នាំ​២០២០​រហូត​៣​រយ​១៥​ពាន់​តោន​នេះ​ជា​ផ លទ្ធផល មួយ​ល្អ​» ។

រដ្ឋមន្ត្រី​បាន​លើក​ឡើង​មក​ដល់​ពេល​ប្រជា​កសិករ​បាន​ចាប់ផ្តើម​ដាំ​ស្រូវ​វស្សា​បាន​សម្រេច​ជាង​៣៦% លើ​ផ្ទៃ​គ្រោង​ដាំ​ដុះ​ប្រមាណ​ជាង​២​លាន​៦​សែន​ហិ​កតា ។

ក្នុង​នោះ ល្បឿន​ការងារ​បង្ករ​បង្កើន​ផល​ច្រើន​ជាង​ឆ្នាំ​កន្លង​មក​បាន​ប្រមាណ​៣​រយ​ពាន់​ហិ​កតា ។ ក្រៅពី​ដំណើរ​លើក​ទិន្នផល​ស្រូវ​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ដំណាំ​ឧស្សាហ​មម្ម​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ​ក្នុង​នោះ​មាន​កំណើន​ជាង​៤២​ភាគ​នៃ​ផែនការ ដែល​លើស​ឆ្នាំ ២០២០​ចំនួន​១​ម៉ឺន​១​ពាន់​ហិ​កតា ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​នាំ​ចេញ​ដំណាំ​កសិផល​របស់​ប្រជា​កសិករ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឆ្នាំ​មួយ​ជោគជ័យ​ដែល​មិន​នឹក​ស្មាន​ដល់ គឺ​នាំ​ចេញ​មាន​ចំនួន​ជាង ៤​លាន​១៨៧​តោន ។ ក្នុង​រាល់​ឆ្នាំ​ក្នុង​រយៈពេល​មួយ​ឆ្នាំ បាន​តែ​ជាង​៤​លាន​តោន​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ឆ្នាំ​២០២១​ចំនួន​៥​ខែ មាន​ចំនួន​កើន​ជាង​៤​លាន​តោន ដែល​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ជាង​៥០​នៅ​ទូ​ទាំង​ពិភពលោក ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ចំនួន​កសិផល​ដែល​នាំ​ចេញ​ត្រូវ​បាន​វាយតម្លៃ​តាម​រយៈ​ភូ​គា​ម​អាម័យ ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២១ ជាង​៤​លាន​តោ​នេះ គិត​ជា​ទឹកប្រាក់​ប្រមាណ​២​ពាន់​២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មានការ​នាំ​អង្ករ ស្រូវ និង​ការ​នាំ​ចេញ​កសិផល​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ