ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារ​ប្រឡាយ​ទួល​ពង្រ​២ ប្រវែង​ជាង​៦​គីឡូ​ម៉ែត្រ ដើម្បី​​រំដោះ​ទឹក​ចេញពី​ភូមិដ្ឋាន​នៅ​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​នី​ភ្នំពេញ​ ៖ ដើម្បី​រំដោះ​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​

រាជ​នី​ភ្នំពេញ​ ៖ ដើម្បី​រំដោះ​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​ទួល​ពង្រ​២ ដែល​ប្រឡាយ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រំដោះ​ទឹក​ចេញពី​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ការងារ​ស្ដារ​ប្រឡាយ​នេះ​នៅ​តែ​ធ្វើ​បន្ត​បើ​ទោះ​​បី​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ទប់ស្កាត់​និង​ប្រឈម​មុខ​នឹង​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​ក៏​ដោយ ។

លោក​ដួង ចាន់​សា​រ៉ាត់ ប្រធាន​អង្គភាព​លូ​ទឹក បូមទឹកនៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ​ខែមិថុនា​នេះ​ថា ៖​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អង្គភាព​លូ​ទឹក បូមទឹកនៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ស្ដារ​ប្រឡាយ​ទួល​ពង្រ​២ ដើម្បី​បើកមុខ​ទឹក​ហូរ​ឱ្យ​បាន​លឿន ក្នុង​ការ​រំដោះ​ទឹក​ចេញពី​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​នេះ ។

លោក​ដួង ចាន់​សា​រ៉ាត់​ បាន​បញ្ជាក់​ថា ៖​ប្រឡាយ​នេះ​មាន​បណ្ដោយ​៦១០០​ម៉ែត្រ ចាប់ផ្តើម​ចេញពី​ផ្លូវជាតិ​លេខ​៣ ឆ្លងកាត់​សង្កាត់​ចោម​ចៅ​ទី​១ សង្កាត់​ចោម​ចៅ​ទី​២ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​និង ឆ្លង​ទៅ​សង្កាត់​ព្រៃ​ស ទម្លាក់​ទៅ​ស្ពាន​ព្រែក​ហា ដែល​មាន​ទទឹង​ទំហំ​១០​ម៉ែត្រ​ទៅ​១៥​ម៉ែត្រ ដោយ​កន្លែង ។ ការដ្ឋាន​នេះ​បាន​ដំណើរការ​សកម្មភាព​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា ម្សិលមិញ ហើយ​គម្រោង​នេះ​នឹង​បញ្ចប់នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រឡាយ​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​រំដោះ​ទឹក កាត់​បន្ថយ​បាន​នូវ​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មួយ​ផ្នែក​ខ្លះ​នៃ​ខណ្ឌដង្កោ ពោល​គឺ​អាច​រំដោះ​ទឹកបាន​នៅ​ភាគ​ខាងលិច​ឈៀង​ខាងត្បូង​រាជធានី​ភ្នំពេញ ខណៈដែរ​តំបន់​ទាំងនេះ​បាន​ទទួល​រង​នូវ​ការ​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ កាលពី​ឆ្នាំ​២០២០ ដោយហេតុ​នេះ​ហើយ ទើប​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ អនុវត្ត​ការងារ​នេះ​ជា​បន្ទាន់ ដើម្បី​រំដោះ​ទឹកបាន​នា​រដូវវស្សា​នេះ បើ​ទោះបី​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ប្រឈម​មុខ​នឹង​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩​ក៏​ដោយ ពោល​គឺ​ដៃ​ម្ខាង​ធ្វើការ​អភិវឌ្ឍ​និង​ដៃ​ម្ខាង​ទៀត បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ