ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​ឆក់​កាបូប​លុយ​ពី​ស្ត្រី​អាជីវករ​ម្នាក់​ពុំ​បាន​សម្រេច​ហើយ​ដួល​ម៉ូតូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ទៅ​អែបជិត​ស្ត្រី​ជា​អាជីវករ​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ដោយ​មាន​ស្ពាយ​កាបូប​លុយ​១​ផង លុះ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា ជនសង្ស័យ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប ។ ប៉ុន្តែ​ស្ត្រី​អាជីវករ​រូប​នោះ​ដឹងខ្លួន​បាន​ចាប់​កាន់​កាបូប​ជាប់​មិន​លែង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ទៅ​អែបជិត​ស្ត្រី​ជា​អាជីវករ​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ដោយ​មាន​ស្ពាយ​កាបូប​លុយ​១​ផង លុះ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា ជនសង្ស័យ​ខាងលើ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប ។

ប៉ុន្តែ​ស្ត្រី​អាជីវករ​រូប​នោះ​ដឹងខ្លួន​បាន​ចាប់​កាន់​កាបូប​ជាប់​មិន​លែង និង​ទើប​មានការ​ប្រទាញប្រទង់​គ្នា​រហូត​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់​គ្នា​ហើយ​នាង​បាន​ស្រែ​កថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​កំពុង​ល្បាត​តាម​ផ្លូវ​ជួយ​ដេញចាប់​បាន​ម្នាក់ និង​រត់​រួច​ម្នាក់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ត្រង់​ចំណុច​មុខ​បុរី​ទ្រី​គី​ម ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន ស៊ី​ថា​ត អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ អោ សុ​ខន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។

រីឯ​បក្សពួក​ដែល​រត់គេច​ខ្លួន​រួច​ឈ្មោះ អន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5926363 និង​ត្រូវ​កម្លាំង​នគរបាល​ដកហូត​យក ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ស្ពាយ​កាបូប​លុយ​១​នៅ​ខាង​មុខ ហើយ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ូតូ​ម៉ាក​ឆា​លី ធ្វើ​ដំណើរ​ចេញពី​កន្លែង​លក់​ផ្លែ​ឈើ ស្ថិត​នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ផ្ទះ​ផ្ទះ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ។

លុះ​ពេល​ទៅ​ដល់​ផ្លូវ​៣០​ម៉ែត្រ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដល់​ត្រង់​ចំណុច ខាង​មុខ​បុរី​ទ្រី​គី​ម ស្ថិត​នៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ​ជិះ​ម៉ូតូ​តាម​ពីក្រោយ ។

លោក​អធិការ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ជិះ​ទៅ​ដល់​ទន្ទឹម​ស្ត្រី​រង​គ្រោះ​ជនសង្ស័យ​ឈ្មោះ អោ សុ​ខុន​ដែល​ជិះ​ពីក្រោយ ហើយ​ជនសង្ស័យ​ឈ្មោះ អន ជា​អ្នកបើកបរ​ម៉ូតូ ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ តែ​ខណៈនោះ​ត្រូវ​បាន​ជន​រង​គ្រោះ​ទាញ​កន្ត្រាក់​យក​មក​វិញ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទាំងអស់​គ្នា ។

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ »​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទើប​ជនសង្ស័យ​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​កំពុង​ល្បាត​តាម​ផ្លូវ​នោះ​ដែរ​ជួយ​អន្តរាគមន៍​ដេញ​តាម​និង​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ អោ សុ​ខុន ចំណែក​ឈ្មោះ​អន បាន​រត់គេច​បាត់​ស្រមោល ។ ពេល​នេះ​កម្លាំង​របស់​លោក​បាន​សាកសួរ​ជនសង្ស័យ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ