ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ឱ្យ​ពួកម៉ាក​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ព្រោះ​​ចង់បាន​លុយ​​​ទិញ​ស្រា​ តែ​ពួកម៉ាក​មិន​ទៅ​​តាម​កា.ប់​ដល់​​ផ្ទះ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អ្នកលេង​ពូថៅ​ដៃ​ម្នាក់​ទៀត​ហើយ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០១ មិថុនា នេះ បន្ទាប់​ពី​ប្រើ​ពូថៅ​កាប់​ពួកម៉ាក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​ខឹង​ពួកម៉ាក​មិន​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​យក​លុយ​ទិញ​ស្រា​ផឹក ​។…

ខេត្តបាត់ដំបង ​៖ អ្នកលេង​ពូថៅ​ដៃ​ម្នាក់​ទៀត​ហើយ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្តឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០១ មិថុនា នេះ បន្ទាប់​ពី​ប្រើ​ពូថៅ​កាប់​ពួកម៉ាក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​ខឹង​ពួកម៉ាក​មិន​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​យក​លុយ​ទិញ​ស្រា​ផឹក ​។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌកំ​នៅ​ថ្ងៃ​ទី ៣១ ​ឧសភា​វេលា​ម៉ោង០៤រសៀលនៅ​ចំណុច​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ សុំ ចិន្តា​វ​ន្ត័ ហៅ រ៉ាត់ ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​ ។ លោក​បាន​ប្រាប់​ថា ជន​នេះ
​ត្រូវ​បាន​កម្លាំង​របស់​លោក ដែល​ទ​ទូល​បទបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត តាម​ឃាត់ខ្លួន​ក្រោយ​ពី​ជន​នេះ​បាន​ស្ទាក់​កាប់​ទៅ​លើ​ពួកម៉ាក​ខ្លួន ឈ្មោះ​​រី វីរ​: ហៅ ពេជ្រ អាយុ​៣៧​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​រយ​:​ក្បាល កាលពី​រសៀល​ថ្ងៃ​ទី ៣០ ឧសភា កន្លង​ទៅ​នៅ​តាម​ផ្លូវត្រង់​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ​។

ហើយ​មូលហេតុដែល​​កាប់ ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​មិន​ព្រម​ស្ដាប់​តាម​បញ្ជា​ខ្លួន ដែល​ប្រាប់​ឲ្យ​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​យក​លុយ​ទិញ​ស្រា​
ផឹក តែ​ពួកម៉ាក​មិន​ព្រមទៅ​។ បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បានឱ្យ​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​ពួកម៉ាក​ខ្ចី​ប្រើ​បណ្ដោះអាសន្ន (​ជន​រង​គ្រោះ )​។ លុះ​ពេល​ខ្លួន​គ្មាន​លុយ​ចាយ ទើប​ខ្លួន​ទូរស័ព្ទ​ទៅ​ប្រាប់​ពួកម៉ាក​ឱ្យ​យក​ទូរស័ព្ទ​នោ់ះ​ទៅ​បញ្ចាំ ដើម្បី​យក​លុយ​ទិញ​ស្រា​ផឹក តែ​ពួកម៉ាក​មិន​បាន​ឆ្លើយ​តប ហើយ​ក៏​មិន​ព្រមយក​ទូរស័ព្ទ​បញ្ចាំ​ដែរ បើ​ទោះជា​ខ្លួន​តឿន​យ៉ាងណា​ក្ដី​។

ជន​នេះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ក្ដៅក្រហាយ​ពួកម៉ាក​មិន​ស្ដាប់មិន​ធ្វើ​តាម ទើប​ខ្លួន​ទាញ​ពូថៅ​សៀត​ចង្កេះ​ជិះ​ម៉ូតូ​តាម​ទៅ​រក​ពួកម៉ាក​ដល់​ផ្ទះ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​រក​ពួកម៉ាក​មិនឃើញ​ទេ ក្ដៅចិត្ត​ពេក​ខ្លួន​ក៏​ទាញ​ពូថៅ​កាប់​កំទេច​របង​ផ្ទះ​ពួកម៉ាក​មួយ​ប្រាវ​បន្ធូរ​កំហឹង​។ លុះ​ជិះ​ម៉ូតូ​ចេញ​បាន​បន្តិច​ក៏​ជួប​ពួកម៉ាក​តាម​ផ្លូវ ខ្លួន​ក៏​កាក់​សួរនាំ​ពី​រឿង​មិន​ព្រមយក​ទូរស័ព្ទ​ទៅ​បញ្ចាំ ហើយ​មានការ​តឹង​សរសៃ​.​ក​ដាក់​គ្នា ខ្លួន​ទប់​កំហឹង​មិន​បាន​ក៏​ដក​ពូថៅ​កាប់​ទៅ​លើ​ក្បាល​ពួកម៉ាក​រយ​: ហើយ​ខ្យ​ខលួន​ក៏​ជិះ​ម៉ូតូ​គេច​មក​ផ្ទះ រហូត​ដល់​ថ្ងៃ​ទី​៣១ ឧសភា ក៏​ត្ត​រូ​វ​សម​ត្វ​សមតថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។

លោកឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា បើ​តាម​ការ​ស្រាវជ្រាវ​ក្រុម​នេះ​សុទ្ធតែ​ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​សុទ្ធតែ​ជា​សមាស​ភាព​ក្រុម​ជន​ទំនើង​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ​ ។ ប៉ុន្តែ​យ៉ាងណា លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ