ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​គុន​ខ្មែរ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ ដើម្បី​ពង្រឹង​ជម្រើសជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​បង្កើត​គណៈកម្មកា​ចំពោះ​កិច្ច​មួយ ដើម្បី​ដឹកនាំ​ពង្រឹង​នូវ​ការ​ហ្វឹកហាត់​របស់​ក្រុម​អ្នក​ប្រដាល់​ជម្រើស​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នា​ចុងឆ្នាំ​នេះ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​៣១ ខែឧសភា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​បង្កើត​គណៈកម្មកា​ចំពោះ​កិច្ច​មួយ ដើម្បី​ដឹកនាំ​ពង្រឹង​នូវ​ការ​ហ្វឹកហាត់​របស់​ក្រុម​អ្នក​ប្រដាល់​ជម្រើស​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នា​ចុងឆ្នាំ​នេះ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​៣១ ខែឧសភា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។

លោក រាជ សុ​ផែន អគ្គលេខាធិការ​រង និង​ប្រធាន​គណៈកម្មការ​ផែនការ និង​ឃោសនា​ព័ត៌មាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​ភារកិច្ច​តាមដាន​ការ​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព​អ្នក​ប្រដាល់​ជម្រើសជាតិ មិន​ត្រឹ​ន​តែ​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទៀត​ផង ។

កីឡាប្រដាល់​ជម្រើសជាតិ​គុន​ខ្មែរ​មាន​ចំនួន​១៣​រូប ក្នុង​៩​ប្រភេទ​ទម្ងន់​ដែល ក្នុង​នោះ​មាន​អ្នក​ប្រដាល់​ភុ​ន ពិ​សិត ទម្ងន់​៤៥​គីឡូក្រាម កីឡា​ករសៃ​នី សៃ​ណេ​ត​ទម្ងន់​៤៨​គីឡូក្រាម ខាំ ខ្លា​នាង​ទម្ងន់​៥១​គីឡូក្រាម ។ អ្នក​ប្រដាល់​រិ​ន ដា​វី​ដ​; កាន់ ម៉េ​ង​ហុង និង ហ៊ឹ​ម គឹ​ម​រៀង​ទម្ងន់​៥៤ គីឡូក្រាម​ដូច​គ្នា ។ អ្នក​ប្រដាល់​លី សុ​ជាតិ​ទម្ងន់​៥៧​គីឡូក្រាម ឃុន បូ​រ៉ា​ទម្ងន់​៦០​គីឡូក្រាម អ្នក​ប្រដាល់​សោម ពិសិដ្ឋ និង ប៉ោ ភា​រិ​ទ្ធ​ដែល​មាន​ទម្ងន់​៦៣,៥០​គីឡូក្រាម​ដូច​គ្នា អ្នក​ប្រដាល់​ឡៅ ចិ​ត្រា និង លន​បញ្ញា​ទម្ងន់​៦៧​គីឡូក្រាម​ដូច​គ្នា និង​អ្នក​ប្រដាល់​ឡៅ ចិ​ន្ត្រា ទម្ងន់​៧១​គីឡូក្រាម ។ ចំពោះ​គ្រូបង្វឹក គឺ​លោក​ហេង ប៊ុ​ន​ឃី​ម និង​លោក​សេន ប៊ុ​ន​ថេ​ន ។

សម្រាប់​៣​ប្រភេទ​ទម្ងន់​ដែល​មាន​អ្នក​ប្រដាល់​ទម្ងន់​ជាន់​គ្នា​នោះ លោក​រាជ សុ​ផែន បាន​ពន្យល់​ថា នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​ជា​បណ្ដើរ​ៗ តែ​មិនមែន​ប្រកួត​តែ​មួយ​លើក​នឹង​ត្រូវ​បញ្ចប់​នោះ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ជា​ច្រើន​លើក ដើម្បី​ឲ្យ​ពួក​គេ​មានឱកាស​ប្រជែង​គ្នា​កាន់តែ​ច្រើន ទើប​សហព័ន្ធ​រកបាន​កីឡាករ​ដែល​មានគុណ​ភាព​ពិត​ៗ ។

ប្រដាល់​គុន​ខ្មែរ​ជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ខ្លាំង​មួយ​ដែល​ធ្លាប់​ប្រជែង​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ដោយ​កីឡាករ ឃុន ឌី​ម៉ា ។ ឯក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា គុន​ខ្មែរ​នឹង​រកបាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្កេ​ម​បន្ត​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ