ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ១២៤ នាក់​បាន​ស្លា.ប់ និង​ឆ្លង​ជិត ១៧,០០០ នាក់ ​ក្នុង​ខែឧសភា ខណៈ​ការ​ឆ្លង​ក្នុង​សហគមន៍​ពុំ​មាន​សញ្ញា​ធូរស្បើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​អ្នកជំងឺ​ដល់​ទៅ ១២៤ នាក់​បាន​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ ១៩ និង​ឆ្លង​សរុប​ដល់​ទៅ ១៦,៩៣០ នាក់…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​អ្នកជំងឺ​ដល់​ទៅ ១២៤ នាក់​បាន​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ ១៩ និង​ឆ្លង​សរុប​ដល់​ទៅ ១៦,៩៣០ នាក់ ក្នុង​ខែឧសភា ខណៈ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភ​: គឺ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ពីព្រោះ​យើង​នៅ​តែ​បន្ត​រក​ឃើញ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ នៅ​តែ​មាន​ចំនួន​ច្រើន ជាក់ស្តែង​នៅ​ថ្ងៃ​ទី ៣១ ខែឧសភា គឺ​រក​ឃើញ​ការ​ឆ្លង​ថ្មី ក្នុង​រយៈពេល ២៤ ម៉ោង​ហក់​ឡើង ដល់ ៦១៦​នាក់ បន្ថែម​ទៀត ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​ប្រចាំ​ថ្ងៃ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពេញ​មួយ​ខែឧសភា អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ហាក់​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង និង​មាន​ចំនួន​អ្នកជំងឺ​ស្លា.ប់​សឹង​រាល់ថ្ងៃ ។ ជាក់ស្តែង​តាម​តួលេខ​សរុប ពេញ​មួយ​ខែ ឧសភា គឺ​មាន​អ្នក​ស្លា.ប់​ដល់​ទៅ ១២៤ នាក់ ដែល​អត្រា​ស្លា.ប់​ត្រឹម​១​ខែ គឺ​ច្រើន​ជាង ៥០​ភាគរយ នៃ​ការ​ស្លា.ប់​សរុប​ចំនួន ២២០​នាក់ (​គិត​ចាប់ពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ​២០២១ ដែល​ជា​ករណី​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩ ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​) ។ ក្នុង​ខែឧសភា មាន​ករណី​ស្លា.ប់​ដោយ​កូ​វី​ដ​-១៩ ច្រើន ដែល​ក្នុង​នោះ ថ្ងៃ​ខ្លះ​មាន​ចំនួន​អ្នកជំងឺ​ទទួលមរណភាព​ដោយ​កូ​វី​ដ ១៩ ដល់​ទៅ ៩ នាក់ (​ថ្ងៃ​ទី ២២ ខែ ៥ ឆ្នាំ​២០២១) ។

ទន្ទឹម​នឹង​នោះ ពេញ​មួយ​ខែឧសភា ករណី​ឆ្លង​កូ​វី​ដ​-១៩ មាន​អត្រា​ឆ្លង​ខ្ពស់​សរុប ១៦,៩៣០ នាក់ (​ក្នុង​នោះ​ប្រមាណ ៣៧៦ ជា​ការ​ករណី​នាំ​ចូល​) ដែល​ក្នុង​នោះ​ការ​ឆ្លង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា មាន​ចំនួន​ដល់​ទៅ ៩៣៨ នាក់ (​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២១) ។

យ៉ាងណាមិញ​សម្រាប់​រយៈពេល​ពេញ​មួយ​ខែឧសភា ចំនួន​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ ក៏​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ គឺ​សរុប​ចំនួន ១៨,១០៤ នាក់ ក្នុង​នោះ​ថ្ងៃ​ដែល​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​បំផុត​នោះ គឺ​មាន​ចំនួន ១,៣៣៧ នាក់​កាលពី​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០២១​។

បើ​ក្រឡេក​មើលរូប​ភាព​ជា​រួម ទោះបីជា​ការ​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​ច្រើន​សម្រាប់​រយៈពេល ១ ខែ​ចុង​ក្រោយ​នេះ តែ​អត្រា​នៃ​ការ​ឆ្លង​ក៏​មិន​ទាន់​ស្រក ឬ​មាន​សញ្ញា​ថមថយ​ឡើយ ។ ការណ៍​នេះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វ​ណ្ណះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្រាក់​ដៃ​គ្នា ក្នុង​ការ​អនុវត្ត​នូវ​វិធាន​សុខាភិបាល ៣​កុំ ៣​ការពារ ទោះបីជា​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស រួចរាល់​ក្តី ក៏​ទាមទារ​ឱ្យ​គ្រប់​គ្នា រស់នៅ​តាម​គន្លង​ថ្មី ពាក់​ម៉ាស លាងដៃ​ឱ្យ​បាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ៣០ ខែឧសភា ថា ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភ​: គឺ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ពីព្រោះ​យើង​នៅ​តែ​បន្ត​រក​ឃើញ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​រៀងរាល់ថ្ងៃ​នៅ​តែ​ច្រើន ហើយ​ក្នុង​ចំនួន​នេះ​យើង​ក៏​មិន​បានដឹង​ថា ប្រជាពលរដ្ឋ​ណាខ្លះ​បាន​ធ្វើ​ដំណើរ​ចល័ត​ទៅ​ទីកន្លែង​ណាខ្លះ​ទៀត ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ ។ លោក​ជំទាវ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដល់​បណ្តា​ខេត្ត​រួច​ទៅ​ហើយ​ចំពោះ​តួលេខ​វា​ជា​រឿង​មួយ សំខាន់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដល់​សហគមន៍​ធំធេង ហើយ​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍​នេះ​បាន ឬ​មិន​បាន សំខាន់​បំផុត​វា​អាស្រ័យ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជា​ពលរ​ដ្

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល​បាន​ក្រើនរម្លឹក​ជា​រៀងរាល់ថ្ងៃ​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ ។ ដូច្នេះ យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

សូម​បញ្ជាក់​ថា ប្រទេស​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មក​រា ២០២០ ដែល​គិត​មក​ដល់​បំណាច់​ខែឧសភា គឹ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៣០,៧១០ នាក់ (​ក្នុង​នោះ ៩៣១ ជា​ករណី​នាំ​ចូល​) ស្លាប់​ដោយ​កូ​វី​ដ​-១៩ សរុប​ចំនួន ២២០ នាក់ ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន ២៣,៣៨៩ នាក់ ។ ដូច្នេះ​មាន​ន័យ​ថា កម្ពុជា​នៅ​មាន​អ្នកជំងឺ កូ​វី​ដ​-១៩ កំពុង​ទទួល​ការ​ព្យាបាល​មាន​ចំនួន ៧,១០១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ