ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​៥​នាក់​​ត្រៀម​បណ្ដេញ​ចេញពី​​កម្ពុជាវិញ

4 ឆ្នាំ មុន
  • ប៉ៃលិន

​​ខេត្ត​ប៉ៃលិន ៖ ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បញ្ជូន​ទៅ​កន្លែង​ត្រៀម​បណ្ដេញ​ចេញពី​កម្ពុជា ដែលធ្វើឡើងនា​ថ្ងៃ​ទី​០១ ​មិថុនា ឆ្នាំ​២០២១ ​នេះ ក្រោយ​ចាប់ខ្លួន​បន្ទាប់​ពី​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់…

​​ខេត្ត​ប៉ៃលិន ៖ ជនជាតិ​វៀតណាម​ចំនួន​៥​នាក់ ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បញ្ជូន​ទៅ​កន្លែង​ត្រៀម​បណ្ដេញ​ចេញពី​កម្ពុជា ដែលធ្វើឡើងនា​ថ្ងៃ​ទី​០១ ​មិថុនា ឆ្នាំ​២០២១ ​នេះ ក្រោយ​ចាប់ខ្លួន​បន្ទាប់​ពី​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ​កាលពី​ពេល​កន្លង​ទៅ លុះ​ក្រោយ​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រួច​​ត្រៀម​បញ្ជូន​តែ​ម្តង ។

បើ​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ដ​ប៉ៃលិនបាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នេះ បាន​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ តាម​ច្រករបៀង​ក្នុង​ខេត្តស្វាយរៀង ហើយក៏ធ្វើ​ដំណើរ​រហូត​មក​ដល់​ខេត្ត​ប៉ៃលិន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

លោក សេង សុគន្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​វៀតណាម​ទាំងនេះ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​១ នៅផ្ទះ​សំណាក់​ភ្នំ​យ៉ា​ត ស្ថិត​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ បច្ចុប្បន្ន​ ពួក​គេ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្ដេញចេញនាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ