ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បិទ​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សោ សុខុម ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ និង​បុគ្គលិក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់

4 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ​២០២១…

តាកែវ ៖ លោក កង អាណា​ន់ អភិបាលក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែមិថុនា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បិទ​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព សោ សុខុម ស្ថិត​នៅ​ភូមិ​ឡូ​រី សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយ​ក្រុម​គ្រូពេទ្យ រួម និង​ក្រុមការងារ​ចុះ​មក​ហ៊ុំ​ម​ព័ទ្ធ​បិទ ដើម្បី​នាំ​យក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​19 ម្នាក់ កាលម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២ ។ អ្នកជំងឺ​ដែល​ស្លាប់​មានឈ្មោះ វង្ស សា​មឿ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រស់នៅ ក្នុងភូមិ តា​ង៉ិ​ល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​កង អាណា​ន់ អភិបាលក្រុង​បានអោយ​កោះសន្តិភាព​យើង​ដឹង​ថា​ចំពោះ​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ដោយ​ជំ​ងី​កូ​វី​ដ ១៩ នោះ ចំនួន​២​នាក់​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ថាគារ​៧ Dayin ,​ដោយឡែក​ចំពោះ​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​សម្ភព សោ សុខុម ប្រមាណ​ជាង​២០​នាក់ និង​បិទ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​នឹង​ទាំងអស់ ។

លោក​អភិបាលក្រុង​ដូន​កែវ​បាន​បញ្ជាក់​ថា ករណី​ជាក់​ស្តែក​បែប​នេះ​ហើយ ទើប​លោក​បាន​ស្នើរ​សុំ​ដល់​លោក​អភិបាលខេត្ត​ដើម្បី​ចេញ​លិខិត​ផ្អាក​ជា​បណ្តោះអាសន្ន​រហូត​ទាល់តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ បើ​ករណី​មិន​មាន​ប៉ះពាល់ ឬ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទេ លោក​នឹង​សុំ​គោល​ការ​ពី​លោក​អភិបាលខេត្ត​អោយ​បើក​ដំណើរការ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ